Oppo ដាក់ឲ្យកុម្ម៉ង់ទុកមុន Tablet កម្រិតថវិកានៅចិន តម្លៃត្រឹម ១៤៧ដុល្លារ ត្រៀមចេញឆាប់ៗ

  • 2022-05-17 03:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo គ្រោងនឹងបញ្ចេញ Tablet កម្រិតថវិកាមកវាយលុកលើទីផ្សារ ដោយដាក់លក់ក្នុងតម្លៃត្រឹមតែ ១៤៧ដុល្លារ ក្នុងកញ្ចប់កម្លាំងម៉ាស៊ីនដ៏សមរម្យមួយ ហើយបច្ចុប្បន្នកំពុងដាក់ឲ្យកុម្ម៉ង់ទុកមុននៅប្រទេសចិនហើយ។

យោងតាមរបាយការណ៍បែកធ្លាយបានឲ្យដឹងថា Tablet នេះមានឈ្មោះថា OPPO Pad Air នឹងបំពាក់មកដោយអេក្រង់ LCD ទំហំ១០,៣៦អ៊ីញ មានកម្រិតបង្ហាញ 2000x1200px ដំណើរការដោយ CPU SD680។

ចំណែកកម្លាំងថ្មវិញមានកម្លាំងដល់ទៅ 7100mAh អាចសាកបញ្ចូលវិញក្នុងល្បឿនលឿនល្មម 18W។ ចំណុចលេចធ្លោរបស់វា គឺគាំទ្រការប្រើប្រាស់សម្ភារៈបន្ថែមដូចជា ប៊ិក និងក្តារចុចផងដែរ។

ចំណែកឯលក្ខណៈសម្បត្តិដទៃ ដូចជាកាមេរ៉ា ទំហំRAM ក្រុមហ៊ុននៅមិនទាន់បានបញ្ជាក់នោះទេ ដោយគ្រោងនឹងបញ្ចេញ នៅប៉ុន្មានថ្ងៃទៀតខាងមុខ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអេឡិកត្រូនិកយក្សចិន BBK កំពុងបញ្ចេញថេប្លេតមកលើទីផ្សារយ៉ាងសស្រាក់សស្រាំ តួយ៉ាងយើងឃើញមាន Oppo Pad, Realme Pad, OnePlus Pad និង Vivo Pad ជាដើម។ ហើយជាក់ស្តែង OPPO Pad Air មួយនេះគឺជាថេប្លេតទី ២ ហើយរបស់ Oppo បន្ទាប់បីថេប្លេតកំពូលរបស់ខ្លួនគឺ Oppo Pad ប្រើ CPU SD870៕

អត្ថបទ៖ Thea Sothun