មក​ដឹង​ពី​​ការ​ចុះ​ឈ្មោះ និង​ពេលវេលា​ហ្វឹកហាត់​របស់​កម្មវិធី​បាល់ទាត់​កុមារី ( ​GOFC )

  • 2022-05-17 07:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍ ​បាល់ទាត់ កុមារី ក្រោម១២​ឆ្នាំ​ Girls Onside Football Cambodia ​( GOFC ) ​បាន​និង​កំពុង​​​ធ្វើ​ការ​ហ្វឹកហាត់​ ​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៤ទៅ​ម៉ោង​៥​ល្ងាច​​នៅ ​DIB Club ។

​សម្រាប់​ការ​ចុះ​ឈ្មោះ​អាច​ធ្វើ​ការ​​ចូល​ទៅ​កាន់​ Page Facebook ផ្លូវ​ការ​របស់ Girls Onside Football Cambodia - GO FC ឬ ប្រិយមិត្ត​គ្រាន់​តែ​ចូល​ទៅ​កាន់​ Link

​កម្មវិធី​បាល់ទាត់​កុមារី​​ក្រោម​អាយុ​១២​ឆ្នាំ​ គឺ​កំណត់​ឲ្យ​ការ​ចូលរួម​ស្ថិត​នៅ​​ចន្លោះ​អាយុ​ចាប់​​ពី​ ៦ ទៅ​១២ ឆ្នាំ ហើយ​កម្មវិធី​នេះ ​នឹង​ចាប់​ផ្ដើ​ម​ធ្វើ Camping លើក​ដំបូង​នៅ​កម្ពុជា​នាថ្ងៃ​ទី​២៩ ​ខែ​ឧសភា ឆ្នាំ​២០២២ ​នៅ​ក្លឹប​ ​CIS Roller Dome និង DIB Club ចាប់​ពី​ម៉ោង ៤ ដល់ ៦:៣០លា្ងច​​។

​​​​​​​​​​​​​សមា​ជិក​អង្គការ​នៃ GOFC​ រួមមាន​ក្លឹប​បាល់ទាត់​ស្វាយរៀង, ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន, មូលនិធិ​ KMH នៃ​ក្រុម ​ISI, Riel Phnom Penh Srey , ​កីឡា​បាល់ទាត់​សប្បាយ​រីករាយ​កម្ពុជា អូស្រ្តាលី (Happy Football Cambodia Australia) និង កីឡា​បាល់ទាត់​សម្រាប់​ជីវិត។

GOFC ​ត្រូវ​បាន​បង្កើត​ឡើង​ជា​អង្គការ​សហគមន៍​មួយ ដែល​មាន​អ្នក​វិជ្ជាជីវៈ​នៅ​ក្នុង​ឧស្សាហកម្ម​បាល់ទាត់​ អ្នក​ដឹកនាំ​ធុរកិច្ច និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ពលរដ្ឋ​ដែល​មាន​ចំណាប់​អារម្មណ៍​ទាំង​សហគមន៍​ខ្មែរ និង​ សហគមន៍​ជន​បរទេស។ ​ក្រុម​កីឡា​បាល់ទាត់​កុមារី​នេះ​មាន​គោល​បំណង​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​យ៉ាងច្រើន ដែល​មាន​គោល​បំណង​ស្រដៀង​គ្នានេះ និង​មាន​បំណង​ជំរុញ​សេចក្ដី​ត្រូវការ​ឱ្យ​មាន​កីឡា​បាល់ទាត់​កុមារី។ ​វា​មាន​គោល​បំណង​ជាក់លាក់​ក្នុង​ការ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ក្លាយ​ជា​ជើងឯក​ ដោយ​សារ​ពួកគេ ​គឺ​ជា​អ្នក​ធ្វើ​សេច​ក្ដី​សម្រេច​ចិត្ត​យ៉ាង​សំខាន់​។ ULS ​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ GOFC ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​