ត្រៀមខ្លួនពពោះកូនទី២ ស្រីអូន មានសំណួរខ្លះចង់សួរម៉ាក់ៗក្នុងពេលមានផ្ទៃពោះ

  • 2022-05-17 10:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ដឹងថាខ្លួនកំពុងពពោះកូនទី២ ថៅកែផលិតកម្ម “រាម” គឺអ្នកស្រី នួន សុន្ទរី ហៅស្រីអូន បានបញ្ចេញរូបថត និងសារញឹកញាប់ស្ដីពីការត្រៀមមុនសម្រាលទៅកាន់អ្នកគាំទ្រ និងមិត្ដសិល្បៈ។ នៅថ្ងៃទី១៧ ខែឧសភា អ្នកស្រីបានសួរនាំដល់មាតាគ្រប់រូបដែលធ្លាប់ពពោះថាឡើងគីឡូ ឬទេ ហើយគីឡូប៉ុន្មាននៅអំឡុងពេលពពោះ។

ថតពីរសន្លឹក ត្រូវបានម្ចាស់ផលិតកម្ម និងជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិរូបនេះ ភ្ជាប់ជាមួយសារដ៏ខ្លីមួយថា៖ "ម៉ាក់ត្រៀមខ្លួនរួចហើយ។ កាលមានទម្ងន់គីឡូឡើងប៉ុន្មានដែរម៉ាក់ៗ?”។ ក្រោយចោទជាសំណួរនេះឡើង មានមិត្ដសិល្បៈ និងអ្នកគាំទ្រ ជាច្រើនបានចូលទៅឆ្លើយសំណួរ ហើយប្រាប់ពីស្ថានភាពឡើងគីឡូនៅអំឡុងពេលពពោះកូនរៀងៗខ្លួន និងខ្លះទៀតបានជូនពរអ្នកនាងឲ្យមានសុខភាពល្អទៀតផង។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ស្រីអូន បានប្រកាសថា៖ “ស្រីតូចមានប្អូនហើយ សង្ឃឹមចង្ការវី មាត់បេះដូងដូចគ្នាតែមុខដូចម៉ែវិញណាកូន។ កុំឲ្យម៉ែពពោះ 9ខែ 10ថ្ងៃ មុខឪទាំងអស់អីចឹងពេក…ម៉ាក់ៗណាខ្លះចឹងដែរ?សំខាន់កូនស្រីតាមឪជាងម៉ែទៀត”៕

ជិន សុភ័ក្ដ្រ