សុវត្ថិឌី ធារិកា រៀបរាប់ហេតុការណ៍ទាំងទ្រហ៊ោយំ ដើមហេតុនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍

  • 2022-05-17 11:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង សុវត្ថិឌី ធារិកា ទ្រហ៊ោយំនៅក្នុងមន្ទីរពេទ្យឱបម្ដាយ ឪពុក ជាលើកចុងក្រោយ និងបានរៀបរាប់ដំណើរដើមទងដែលបណ្ដាលឱ្យហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតអ្នកមានគុណទាំងពីរក្នុងរយៈពេលដ៏ខ្លី។

សុវត្តិឌី ធារិការៀបរាប់ទាំងទឹកភ្នែកថានាង និងគ្រួសារបានធ្វើដំណើរតាមផ្លូវនៅក្នុងស្រុក ឆែប ខេត្តព្រះ វិហារ ក្នុងរថយន្ដពីរផ្សេងគ្នា ស្របពេលនោះឡានដែលនាងជិះ បានឈៀងចូលចាក់សាំងប្រមាណ ត្រឹម៥នាទី បើកបន្តមក ក៏បានប្រទះឃើញឡានក្រុមគ្រួសារនាង ដែលមាន ឪពុក ម្ដាយ លោកយាយ និងប្អូនប្រុស បានក្រឡាប់ចូលព្រែកបង្ករឱ្យ ឪពុកម្ដាយ នាងស្លាប់ ចំណែកប្អូនប្រុស និងលោកយាយ បានរួចផុត ពីគ្រោះថ្នាក់នេះហើយ។

សុវត្តិឌី ធារិកា ថ្លែង៖ “ខ្ញុំចូលចាក់សាំង ប្រមាណ៥នាទី បន្ទាប់មកជិះដល់ផ្លូវកោង ហើយក៏បត់ចូលព្រែក។”

បន្ទាប់ពីទទួលដំណឹងតក់ស្លុតនេះ មិត្តរួមអាជីព និងមហាជន បានចូលរួមសម្ដែងការសោកស្ដាយជាពន់ ពេក សម្រាប់ហេតុការណ៍ដ៏អាក្រក់បានកើតឡើងចំពោះតារាចម្រៀង សុវត្តិឌី ធារិកា និងបានលើកទឹក ចិត្តនាងផងដែរ៕

អត្ថបទ៖ Kesor