ពុទ្ធោអើយ! ធារិកា ស្រណោះត្រង់ថា ឪពុកម្ដាយ មានជំងឺពីរមុខនេះប្រចាំកាយ បើសុខភាពល្អ ម្ល៉េះអាចរើបំរះចេញពីក្នុងឡានហើយ

  • 2022-05-18 02:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែនស្រណោះខ្លោចចិត្ត ទិដ្ឋភាពកាលពីយប់ថ្ងៃទី១៧ ឧសភា ឆ្នាំ​២០២២ សពឪពុក និងម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកមកដល់វត្តស្ទឹងមានជ័យហើយ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ មហាជនស្ទើរទូទាំងប្រទេស បានស្រក់ទឹកភ្នែក អាណិតខ្លោចចិត្តចំពោះ ធារិកា ត្រូវបាត់បង់លោកអ្នកគុណម្ដងទាំងពីរនាក់ត្រឹមមួយប៉ព្រិចភ្នែក។ ធារិកា ស្រែកទួញយំស្ទើរខ្សោះខ្លួនមិនអាចទទួលយកបានទេអ្វីដែលកើតឡើងនៅពេលនេះ គឺពិតជាលឿនពេកហើយ មិនអាចធ្វើចិត្តបានឡើយ។

សិល្បៈករ-​សិល្បៈការិនីជាច្រើនរូប បានទៅទទួលសពឪពុកម្ដាយរបស់នាងតូច ក្នុងទិដ្ឋភាពដ៏សោកសៅបំផុត ហើយក្នុងនោះមានវីដេអូមួយពីកញ្ញា ឌួង ម៉ានិច បានបង្ហាញទិដ្ឋភាព កញ្ញា សុវត្ថិឌី ធារិកា យំសោកបោកខ្លួនស្ដាយស្រណោះ មិនអស់ចិត្ត បាត់បង់ឪពុកម្ដាយម្ដងទាំងពីរនាក់។ «បងអើយ..ខ្ញុំអស់ហើយ ប៉ាម៉ាក់ស្លាប់ម្ដងទាំងពីរ ត្រឹម ៥នាទីគត់បាត់បងមនុស្សពីរនាក់..» ទាំងនេះជាសម្រែកដ៏សែនឈឺចាប់របស់ធារិកា។ អ្វីដែលកាន់តែស្រណោះនោះ ធារិកា បានប្រាប់ថា ឪពុករបស់នាង មានជំងឺលើសឈាម ហើយម្ដាយមានជំងឺបេះដូង អ្នកទាំងពីរប្រហែលជាសន្លប់នៅពេលរថយន្តក្រឡាប់ បើអ្នកទាំងពីរមិនសន្លប់ទេ ប្រហែលជាអាចរើបំះរួច។ ធារិកា និយាយទៀតថា ម្ដាយរបស់នាង មានជំងឺបេះដូង ហើយឆាប់ភ័យស្លន់ស្លោ ​នៅពេលដែលជួបហេតុការណ៍ដ៏រន្ធត់បែបនេះ មិនដឹងថា តើម្ដាយរបស់នាងភ័យខ្លាំងប៉ុនណានោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖