Dybala ចេញ​វីដេអូ​លា​អ្នក​គាំទ្រ​ Juventus បន្ទាប់​ពី​រួម​រស់​ជា​ក្លឹប​នេះ​អស់​ ៧ឆ្នាំ​

  • 2022-05-18 11:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Paulo Dybala នឹង​ចាក​ចេញ​ពី​ក្លឹប​ Juventus នៅ​រដូវកាល​ថ្មី​ខាង​មុខ​ បន្ទាប់​ពី​បាន​រួម​រស់​លេង​ឲ្យ​ក្លឹប​នេះ​អស់​រយៈ​ពេល​ ៧ឆ្នាំ​។

កាល​ពី​យប់​ម្សិលមិញ​នេះ​ កីឡាករ​នេះ​បាន​ចេញ​វីដេអូ​លា​អ្នកគាំទ្រ​ Juventus ទាំង​អស់​ដែល​តែង​តែង​គាំទ្រ​គេ​កន្លង​មក​។

ក្រោយ​ការ​ប្រកួត​ចប់​នឹង​ Lazio នៅ​លើ​ទីលាន​ Juventus ជា​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​​នេះ​ Dybala ក៏​បាន​សម្រក​ទឹក​ភ្នែក​យំ​យ៉ាង​ខ្លាំង​ លា​ទៅ​កាន់​អ្នកគាំទ្រ​ទាំង​អស់​ផង​ដែរ​។

ក្នុង​វីដេអូ​ខាង​លើ​នេះ​ Dybala បាន​សម្ដែង​ការ​អរគុណ​ និង​ចាំ​មិន​ភ្លេច​នោះ​ទេ​ក្នុង​រយៈពេល​ ៧ឆ្នាំ​កន្លង​មក​នេះ​ចំពោះ​អ្នកគាំទ្រ​ និង​ Juventus ដែល​បាន​លើក​ស្ទួយ​គាំទ្រ​គេ​ ធ្វើ​ឲ្យ​គេ​ល្អ​ប្រសើរ​ជាង​មុន​រហូត​មក​។

ក្នុង​រយៈពេល​៧ឆ្នាំ​កន្លង​មក​ Dybala បាន​លេង​ឲ្យ​ Juventus បាន​ ២៩២ប្រកួត​ ស៊ុត​ចូល​១១៥គ្រាប់​ ជួយ​ឲ្យ​ឈ្នះ​ពាន​ Serie A ៥ដង​ និង​ Coppa Italia ៤ដង​។ កីឡាករ​នេះ​នឹង​លេង​ឲ្យ​ Juventus លើក​ចុង​ក្រោយ​តទល់នឹង​ Firoentina នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា​ ឆ្នាំ​២០២២​ខាង​មុខ​។

ចំពោះ​ក្លឹប​ដែល​ Dybala នឹង​ទៅ​លេង​នៅ​រដូវកាល​ក្រោយ​មិន​ដឹង​ជា​ផ្លូវការ​នោះ​ទេ​៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល