យក់ ថិតរដ្ឋា និងស្វាមី ព្រមទាំង ពាក់មី-កាតុ ចូលរួមមង្គលការ ចេន តែក្នុងបំណងផ្សេងគ្នា

  • 2022-05-22 08:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជា​ទីស្រឡាញ់របស់មិត្តៗយុវវ័យ គឺ ចេន បានចូលរោងការជាមួយនឹងកញ្ញា វ៉ាន់ លក្ខិណា តាមប្រពៃណីខ្មែរហើយ ​ហើយចាប់ពីថ្ងៃនេះទៅពួកគេ​គឺជាគូស្វាមីភរិយានឹងគ្នាស្របច្បាប់មានចាស់ទុំដឹងឮអស់ហើយ។

ជាក់ស្ដែង បើតាមការបង្ហោះរូបលើបណ្ដាញសង្គម​របស់ទំព័រហ្វេសប៊ុក BONG JOY Events ឃើញថា អ្នកដែល​ជា អ្នកកាត់សក់បង្កក់សិរីឲ្យ កូនកំលោះកូនក្រមុំនៅថ្ងៃនេះគឺ នាយ ពាក់មី និងអ្នកនាង កាតុ។ តារាកំប្លែងសម្បូរវោហារមិនចេះរីងស្ងួតទាំង ២ ពិតជា​បាន​ញ៉ាំងកម្មវិធីឲ្យកាន់តែមាន​ភាពរីករាយ សំណើចសើចក្អាកក្អាយ ពេញ​ទៅដោយស្នាមញញឹមលើមុខរបស់ កូនកំលោះកូនក្រមុំ ព្រមទាំងញាតិមិត្ត ភ្ញៀវកិត្តិយសជា​ច្រើន​នាក់ដែលបានចូលរួម។

ងាកទៅអ្នកនាង យក់ ថិតរដ្ឋា និងស្វាមី ឃុំ ប៉ុណ្ណាដែត វិញ ក៏មាន​វត្តមាន​ក្នុងពិធីមង្គលនេះដែរ ដោយគ្រងឈុតគូពណ៌ក្រហម តំណាងលាភជ័យ។ ប៉ុន្តែបើរូបភាព​ដែល​បាន​បង្ហាញលើទំព័រហ្វេសប៊ុករបស់តារាស្រីរូបនេះ បាន​ឲ្យឃើញថា​ ទំនាក់ទំនងរបស់គ្រួសារកូនក្រមុំ និងអ្នកនាង ត្រូវបានមហាជនប៉ាន់ស្មានថា ទំនងជាសាច់ញាតិនឹងគ្នាផង៕