Klopp ថា បាត់​ពាន PL កាន់​តែ​ធ្វើ​ឲ្យ Liverpool ចង់​ឈ្នះ Real លើក​ពាន Champions League

  • 2022-05-23 04:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Jurgen Klopp បាន​ជំរុញ​កីឡាករ​របស់​ខ្លួន​ដក​ការ​ខកចិត្ត​ចេញ និង​មក​ផ្ដោត​លើ​ការ​ប្រកួត​ជាមួយ Real Madrid វិញ​ដើម្បី​​ឈ្នះ​ពាន Champions League។

Liverpool បាន​ត្រឹម​ឈរ​ចំណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ​ក្នុង​តារាង​ពិន្ទុ Premier League ទោះបី​ពួក​គេ​ឈ្នះ Wolves ៣-១ ក្នុង​ថ្ងៃ​ចុងក្រោយ​ក៏​ដោយ។ Manchester City បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​លីគ​កំពូល​របស់​អង់គ្លេស​រដូវ​កាល​នេះ ក្រោយ​ប្រកួត​វាយ​បក​យក​ឈ្នះ Aston Villa ៣-២ ក្នុង​កីឡដ្ឋាន Etihad។

យ៉ាងណាមិញ Liverpool នៅ​សល់​​ភារកិច្ច​ធំ​មួយ​ទៀត​ត្រូវ​ប៉ះ​ជាមួយ Real Madrid ក្នុង​វគ្គ​​ផ្ដាច់ព្រ័ត្រ Champions League នៅ​ចុង​សប្ដាហ៍​នេះ។ ហង្សក្រហម​មាន​មហិច្ឆតា​ចង់​ឈ្នះ​ពាន​៤​ក្នុង​រដូវ​កាល​នេះ​​បន្ទាប់​ពី​លើក​​ពាន League Cup និង FA Cup ប៉ុន្តែ​ពេល​នេះ​បាន​របូត​ពាន​លីគ​មួយ​បាត់​ទៅ​ហើយ។

ការ​ខកខាន​មិន​បាន​ពាន Premier League លោក Klopp បាន​លើក​ឡើង​ថា វា​​ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​កីឡាករ​ Liverpool កាន់​តែ​ចង់​ឈ្នះ​ពាន UCL។ ក្រោយ​​លេង​ប្រកួត​ចុងក្រោយ​ក្នុង​លីគ អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​​និយាយ​ថា រដូវ​កាល​នេះ​ពិត​ជា​អស្ចារ្យ ហើយ​វា​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ វា​នឹង​​បញ្ចប់​នៅ​សប្ដាហ៍​ក្រោយ។ នៅ​សល់​៥​ថ្ងៃ​​សម្រាប់​រៀបចំ​ក្រុម ដើម្បី​​ជួប​ក្រុម​ដែល​ពោរពេញ​​ដោយ​​បទពិសោធន៍​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​វា​មិន​អី​ទេ។ ការ​ចាញ់​លីគ​កាន់​តែ​បង្កើន​​ការ​ចង់​ឈ្នះ​​ពេល​ប៉ះ Real៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ