ត្រៀម២០២៣! កម្ពុជា បានមេដាយមាស៣គ្រឿងពីការប្រកួតកីឡាម៉ូតូទឹកអន្តរជាតិ
- 2022-05-23 06:40:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀម២០២៣! កម្ពុជា បានមេដាយមាស៣គ្រឿងពីការប្រកួតកីឡាម៉ូតូទឹកអន្តរជាតិ
ចន្លោះមិនឃើញ
ក្រុមកម្ពុជា ទទួលបានមេដាយមាស៣គ្រឿងពីការប្រកួតកីឡាម៉ូតូទឹកកម្រិតអន្ដរជាតិក្នុងឆ្នាំ២០២២នេះ ដែលរៀបចំឡើងជាលើកដំបូងនៅក្រុងព្រះសីហនុ។
ព្រឹត្ដិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិ ឆ្នាំ២០២២ ដែលកម្ពុជាជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ដោយជោគជ័យ ក្នុងនោះអត្តពលិកកីឡាម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយមាស៣គ្រឿង ក្នុងចំណោមអត្តពលិកជាង៦០នាក់ មកពី៤ប្រទេស ។ តាមរបាយការណ៍ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិនេះ មានកីឡាករល្បីៗកម្រិតអន្តរជាតិ និងពិភពលោកចូលរួមប្រកួត ខណៈកម្ពុជាបានដាក់៧វិញ្ញាសាឱ្យប្រកួតប្រជែង ជាមួយនិងប្រាក់រង្វាន់សរុប៣ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
ជាលទ្ធផលកម្ពុជាឈរលេខ២ ដណ្តើមមេដាយសរុប ៨គ្រឿង មាស៣ ប្រាក់៣ និងសំរិទ្ធ២គ្រឿង លេខ១ប្រទេសថៃ ដណ្តើមបានមេដាយសរុប ១២គ្រឿង មាស៣ ប្រាក់៣ និងសំរិទ្ធ៥គ្រឿង។ ម៉ាឡេស៊ី លេខ៣ ដណ្តើមបានមេដាយប្រាក់មួយគ្រឿង។ ឯកឧត្តមប្រធានសហព័ន្ធ បន្តទៀតថា ព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ៖
ឯកឧត្តម សុខ គាង រដ្ឋលេខាធិការតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានប្រឹងប្រែង ប្រើប្រាស់ចំណេះដឹងបទពិសោធន៍ សមត្ថភាពកាត់សេចក្តីការប្រកួត ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសប្រកបដោយវិជ្ជាជីវៈ ផ្តល់យុត្តិធម៌ និងតម្លាភាពដល់កីឡាករ នឹងបានរកឃើញនូវកីឡាករឆ្នើមដែលទទួលបានជ័យលាភី នៃការប្រកួតម៉ូតូទឹកនាពេលនេះ។ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមនឹងជឿជាក់ថា តាមរយៈការប្រកួតនេះ នឹងធ្វើអត្តពលិកកម្ពុជា និងមន្រ្តីរៀបចំការប្រកួត កាន់តែរីកចំរើន ទាំងសមត្ថភាព សិទ្ធផលត្រៀមដណ្តើមមេដាយមាសជូនកម្ពុជា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង ឱ្យទទួលបានជោគជ័យ៕