ឆ្នាំក្រោយ ទោះកូនប្រឡងជាប់ ឬធ្លាក់ ខាត់ សុឃីម ត្រូវបំពេញបំណងកូនប្រុសឲ្យបាន

  • 2022-05-24 03:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីពហុជំនាញ ខាត់ សុឃីម កំពុងខ្នះខ្នែងបង្កើនប្រាក់ចំណូលក្នុងគ្រួសារតាមរយៈអាជីពសិល្បៈ លក់ផលិតផលថែទាំសុខភាព និងសម្រស់ ព្រមទាំងការងារផ្នែកអចលទ្រព្យ។ ចំណូលបានមកពីការខិតខំទាំងនេះ នឹងត្រូវសន្សំទុកមួយចំនួនធំ ត្រៀមផ្ដល់វិជ្ជាជីវៈច្បាស់លាល់មួយឲ្យកូនប្រុស។

អ្នកនាង ខាត់ សុឃីម បានប្រាប់Sabay ថា ក្នុងខែឧសភា ឆ្នាំ២០២២ នាង និងស្វាមី រវល់ដកឃ្លាស្ទើរមិនរួច ដើម្បីជួបកូន ប៉ុន្ដែអ្នកនាងមិនដែលនឿយណាយ ឬគិតថានឹងទម្លាក់ដៃពីការងារទាំងនេះឡើយ ព្រោះវាជាប្រភពចំណូលដែលអាចធ្វើឲ្យគ្រួសារអ្នកនាងមានលទ្ធភាពបញ្ជូនកូនឲ្យចេញទៅរៀននៅក្រៅប្រទេស ក្រោយប្រឡងបាក់ឌុបឆ្នាំ២០២៣។

ខាត់ សុឃីម៖ “ពេលហ្នឹង…បើទោះបីជាគាត់ប្រឡងធ្លាក់ក៏ត្រូវរកជំនាញឲ្យគាត់ បើគាត់ប្រឡងជាប់ក៏ត្រូវរុញឲ្យគាត់ចេញទៅរៀននៅស្រុកគេដែរ អីចឹងឥឡូវនេះបងកំពុងសន្សំលុយទុកឲ្យគាត់រៀន។ ឥឡូវនេះគាត់ អាយុ១៦ឆ្នាំ ហើយឆ្នាំ២០២៣ គាត់ប្រឡងហើយ ហើយបើទោះបីជាមានលទ្ធផលយ៉ាងម៉េច ក៏យើងត្រូវអស់លុយពេលហ្នឹងហើយ”។

ទាក់ទងនឹងការរៀបចំអនាគតកូនប្រុសនេះ អ្នកនាង មិនទាន់បញ្ជាក់ទេថា ក្រោយប្រឡងជាប់នឹងឲ្យកូនចេញទៅរៀនបន្ដនៅប្រទេសណា ហើយផ្នែកអ្វី? ខណៈដែលប្រិយមិត្ដខ្លះនឹកគិតថា បើកូនប្រុសប្រឡងធ្លាក់វិញ អាចនឹងចាប់អាជីពសិល្បៈដូចម្ដាយ ឬក៏ត្រូវរុញកូនឲ្យផុតពីការងារសិល្បៈ ហើយទៅកាន់ក្រុមហ៊ុន Mochy និងក្រុមហ៊ុនអចលនទ្រព្យដែលស្វាមីក្រោយរបស់អ្នកនាងកំពុងកាន់នោះ? ទោះជាយ៉ាងណា ខាត់ សុឃីម ថានឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីគ្រួសារ និងកូន៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី