ហួសចិត្ត! ចង់ដូរថ្ម iPhone ទម្ងន់ ៣១ក្រាម Apple ផ្ញើឧបករណ៍២ឡាំង ទម្ងន់ ៣៥គីឡូ សម្រាប់ជួសជុលខ្លួនឯង

  • 2022-05-24 04:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់សាកដូរថ្មតូចមួយរបស់ iPhone 13 mini សាកខ្ចីរបស់របរជួសជុលពី Apple នឹកស្មានថាជាទួណាវីសមួលខ្ចៅ និងប្រដាប់ចាប់អេក្រង់ទូរសព្ទមួយប្រអប់តូចអីទេ ដឹងអី Apple ផ្ញើ ២វ៉ាលី ទំហំធំមក ទម្ងន់ជាង ៣៥គីឡូក្រាម។

គួរបញ្ជាក់ថា កាលពី ខែមេសា កន្លងទៅ Apple ទើបដាក់ឱ្យប្រើ កម្មវិធីជួលជុល iPhone ដោយខ្លួនឯង ដែលអាចដូរអេក្រង់ ដូរថ្ម កាមេរ៉ា ឧបករណ៍បំពងសំឡេង ដែលអាចជួសជុលចាប់ពី iPhone 12 ឡើងទៅ។

ហើយអ្នកប្រើក៏អាចស្នើខ្ចីឧបករណ៍ជួសជុលពី Apple បានផងដែរ។ ដោយឡែកកម្មវិធីនេះ ដំណើរការនៅតែសហរដ្ឋអាមេរិច ជាមុនសិនតែប៉ុណ្ណោះ។

ហើយនេះជាអ្វី ដែលអ្នកសារព័ត៌មាន Sean Hollister ចង់សាកកម្មវិធីថ្មីនេះ ដើម្បីដូរថ្មទូរសព្ទ iPhone 13 mini របស់ខ្លួន។

គាត់បាននិយាយថា ២វ៉ាលីធំ ដែល Apple ផ្ញើមកនោះ មានតម្លៃកក់ ១២០០ដុល្លារ ហើយជួល១សប្ដាហ៍តម្លៃ ៤៩ដុល្លារ និងថ្ម iPhone 13 mini មួយគ្រាប់តម្លៃ ៦៩ដុល្លារ៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ កុសល