Canon EOS R10 កាមេរ៉ាខ្នាត APS-C អាចថតពណ៌ 10-bit 4:2:2 HDR តម្លៃក្រោម ១ពាន់ដុល្លារ

  • 2022-05-25 02:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់មិញ Canon បានប្រកាសចេញជាផ្លូការនូវកាមេរ៉ាជំនាន់ថ្មី EOS R10 ប្រភេទ Crop Sensor (SPS-C) មានសមត្ថភាពអាចចាប់យកពណ៌កម្រិត 10-bit 4:2:2 HDR ជាមួយនឹងតម្លៃខ្លួនទាបត្រឹម ៩៨០ដុល្លារ។

កម្រិតពណ៌ 10-bit 4:2:2 HDR នេះជួយឲ្យរូបភាព និងវីដេអូដែលផលិតបាន មានពណ៌ត្រឹមត្រូវ ងាយស្រួលក្នុងការកែពណ៌ នៅពេលក្រោយ។ ប៉ុន្តែចំណុច១ ដែលគួរឲ្យស្តាយនោះគឺវាមាន កម្រិតពណ៌ 10-bit 4:2:2 HDR ហើយ បែជាមិនមានទម្រង់ពណ៌ C-Log 3 ដូចបងបងរបស់វាទៅវិញ។ វីដេអូដែលផលិតចេញពីម៉ាស៊ីននេះ អាចថតវីដេអូក្នុងកម្រិត 4K 30fps និងអាចកើនដល់ 4K 60fps បើសិនបន្ថយទំហំសេនស័រត្រឹម 1.56x crop។

ចំពោះសមត្ថភាពចាប់រូបភាព EOS R10 គឺជាម៉ូឌែលកាមេរ៉ា សម្រាប់អ្នកទើបចាប់ផ្តើម ប៉ុន្តែបានបំពាក់មកដោយ សេនស័រ 24.2MP APS-C CMOS គណនារូបភាពដោយ DIGIC X processor ធ្វើឲ្យវាផលិតរូបបានលឿន អាចថតរូបសន្លឹកបាន ១៥រូប ក្នុង១វិនាទី ហើយបើប្រើមុខងារ Electric Shutter វានឹងអាចចាប់រូបសន្លឹកបានដល់ ២៣សន្លឹកក្នុង១វិនាទី។

គួរបញ្ជាក់ផងដែរថា Canon EOS R10 គឺជាប្រភេទកាមេរ៉ាស្ថិតក្នុងត្រកូល R ដំបូងគេដែលបំពាក់មកដោយសេនស័រ Crop ( APS-C) ដោយកន្លងមកពពួក R នេះសុទ្ធតែជាប្រភេទ Fullframe៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី