សឹម សុវណ្ណារ៉ុង ទម្លាយសម្ព័ន្ធភាពដ៏ស្អិតល្មួតមួយត្រូវដើរដល់ផ្លូវបំបែក ក្រោយផ្ទុះរឿងជំពាក់លុយគ្នា

  • 2022-05-25 02:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងលោក សឹម សុវណ្ណារ៉ុង បានទម្លាយសម្ព័ន្ធភាពដ៏ស្អិតល្មួតមួយត្រូវដើរដល់ផ្លូវបំបែក ក្រោយបុរសម្នាក់ដែលជាមិត្ដគ្នាច្រើនឆ្នាំខ្ចីលុយ ហើយយឺតយ៉ាវក្នុងការសងត្រឡប់មកវិញ។ លោកថា ពាក្យសម្លាញ់ត្រូវបានលុបចោលដំណាលគ្នា និងមិត្ដម្នាក់នេះ Unfrirend Facebook លោកដូច្នោះដែរ។

នៅព្រឹកថ្ងៃទី២៥ ខែឧសភា សឹម សុវណ្ណារ៉ុង បានចោទជាសំណួរតាមបណ្ដាញសង្គមថា នេះឬពាក្យថា “សម្លាញ់”? លោកទើបតែឆែកឃើញថា មិត្ដម្នាក់ដែលទើបតែសងលុយលោកនោះ បាន Unfriend លោកចោល ដោយបញ្ហានេះអាចកើតចេញពីរឿងដែលលោកសុំឲ្យគេសងលុយមកលោកវិញ។ លោកបន្ថែមថា ពេលមានទុក្ខត្អួញត្អែរ សុំខ្ចីលុយ លោកបាញ់ឲ្យតាម ABA ឲ្យភ្លាម។ ប៉ុន្ដែពេលលោកមានទុក្ខវិញ សុំឲ្យសងលុយនោះវិញ ប្រើលេស ១០០ជំពូក ទម្រាំតែសង។

សឹម សុវណ្ណារ៉ុង រម្លឹកថា លុយដែលឲ្យមិត្ដភក្ដិខ្ចីនោះមិនច្រើនទេ តែវាអាចជួយដោះទ័លសម្លាញ់បានមួយគ្រា។ មុនខ្ចីលុយមិត្ដម្នាក់នោះ បានលោកប្រាប់ថាអត់លុយទិញញ៉ាំបាយទេ ហើយលោកក៏ឲ្យខ្ចីតាមតម្រូវការ តែពេលសុំឲ្យសងវិញបែរជាអន់ចិត្ដ ហើយផ្ដាច់ការទំនាក់ទំនង។ លោកបញ្ជាក់ថា កាលពីមុនខ្ចីប្រាប់ថាឆាប់សងវិញ ប៉ុន្ដែវាបានកន្លងទៅជាយូរមកហើយ ហើយលោកក៏សុំឲ្យសងវិញច្រើនដងដែរ៕

ជិន សុភ័ក្ដ្រ