តោះឆែកផែនទីចាស់ៗក្នុងក្រុង Google Maps កំពុងបញ្ចេញទិដ្ឋភាពពីមុនៗមកហើយ

  • 2022-05-25 03:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីផែនទី Google Maps ទើបអបអរមុខងារ Street View រយៈពេល ១៥ឆ្នាំ របស់ខ្លួន ដោយក្រុមហ៊ុនបានដាក់បង្ហាញផែនទីចាស់ៗ (historical imagery) តាំងពីអំឡុង ឆ្នាំ២០១៤។ ហើយអ្នកអាចឆែកមើលបាន ទាំងលើ iOS និង Android។

ដូចនេះកុំបាច់ឆ្ងល់ បើអ្នកបើក Google Maps មក ហើយឃើញផែនទីបង្ហាញផ្លូវ Street View ជាទិដ្ឋភាពចាស់ៗ នោះព្រោះតែជាការអបអររបស់ Google។ ដោយឡែក សម្រាប់ការបង្ហាញផែនទី គឺនៅរក្សាខ្សែផ្លូវថ្មីៗធម្មតានោះទេ។

ហើយទាំងនេះ ជាទិដ្ឋភាពខ្លះៗ ដែលមុខងារ Street View បង្ហាញកាលពី ៨ ទៅ ៩ឆ្នាំ មុន៖

កាលពីស្ពានជ្រោយចង្វារមានតែ ១ នៅឡើយ
កាលពីស្ពានដែកជ្រោយចង្វារមិនទាន់សាងសង់

យ៉ាងណា ជាមួយនឹងខួបគម្រប់ ១៥ឆ្នាំ Google ក៏បានប្រកាសថា ខ្លួននឹងដាក់ពង្រាយកាមេរ៉ាថ្មីនៅឆ្នាំក្រោយ ដើម្បីចាប់យករូបភាពដែលមានគុណភាពខ្ពស់បន្ថែមទៀត នៅក្នុងកន្លែងដែលពិបាកទៅដល់៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល