កុំភ្លេចសាកមើល៍! ៤មុខងារ មានប្រយោជន៍លើ Google Maps (iOS & Android)

  • 2022-05-25 04:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Maps ជាកម្មវិធីផែនទីមានប្រយោជន៍ស្រាប់ទៅហើយ ប៉ុន្ដែ Sabay សូមណែនាំរបៀបប្រើ ៤មុខងារ បន្ថែមទៀត ដើម្បីឱ្យការប្រើប្រាស់កាន់តែងាយស្រួល លើសពីប្រយោជន៍ដែលអ្នកកំពុងមាន។

ទី១. ដោនឡូតផែនទីជាផ្នែកៗទុកប្រើពេលអត់សេវា ល្អប្រើសម្រាប់អ្នកដើរឆ្ងាយៗ ឬទៅតំបន់គ្មានសេវា ឬចូលព្រៃជាដើម។ មុខងារនេះមានឈ្មោះថា Offline Maps។

របៀបប្រើ៖

  • បើកកម្មវិធី Google Maps > ចុចលើទីតាំងណាមួយដែលចង់ទាញយកផែនទី ឧទាហរណ៍ដូចជាតំបន់ ឧទ្យានជាតិគីរីរម្យ
  • ចុចយក Download > បន្ទាប់មកកម្មវិធីនឹងឱ្យអ្នកជ្រើសរើសតំបន់បន្ថែមចង់ទាញយក > ចុចទាញយកជាការស្រេច
  • ដើម្បីចូលទៅមើលទីតាំងដែលបានទាញយក៖ Google Maps > ចុចលើរូបគណនី > Offline Maps

គួរបញ្ជាក់ថា នៅពេលមានទិន្ន័យថ្មីៗពីទីកន្លែងបានទាញយក កម្មវិធី Google Maps នឹងលោតសារដំណឹងប្រាប់អ្នក ដើម្បីឱ្យអាប់ឌែតផែនទីបន្ថែម ដើម្បីងាយស្រួលស្វែងរកទីតាំងថ្មីៗបន្ថែមផងដែរ។

ទី២. ប្រើដៃតែម្ខាងពង្រីកពង្រួមផ្លូវ ងាយស្រួលប្រើ ពិសេសពេលជិះម៉ូតូ គឺងាយស្រួលចុចមើលផ្លូវតែម្ដង។ របៀបប្រើ សូមចុចលើផែនទីម្ដង ហើយចុចម្ដងទៀតឱ្យជាប់ រួចអូសឡើងលើចុះក្រោមដើម្បីពង្រីកពង្រួម។

ដើម្បីងាយអនុវត្តបន្ថែម សូមទស្សនាវីដេអូខ្លីខាងក្រោម៖

ទី៣. មុខងារនេះឆែកផ្លូវស្ទះ ដើម្បីជៀសផុតពីផ្លូវមានចរាចរណ៍កកកុញ ឬផ្លូវស្ទះ អ្នកអាចបើកមុខងារ Traffic លើ Google Maps ដើម្បីដឹងថាផ្លូវណាមួយ កំពុងមានមនុស្សចរាចរណ៍តិច បង្គួរ និងច្រើន។

របៀបប្រើ៖

  • បើកម្មវិធី Google Maps > ចុចលើសញ្ញា Map Type ដូចមានបង្ហាញក្នុងរូប
  • ត្រង់ចំណុច Map details ជ្រើសយក Traffic
  • នោះអ្នកនឹងឃើញ ខ្សែបន្ទាត់ជាពណ៌ដូចជា បៃតង លឿង ក្រហម និងក្រហមដិត ដែលបញ្ជាក់ថាផ្លូវនោះមានចរាចរណ៍តិច ឬច្រើន

ទី៤. មុខងារ Save ដើម្បីសម្គាល់និងស្វែងរកទីតាំងបានលឿន មុខងារនេះផ្ដល់ជម្រើស Save ទីតាំងលើកម្មវិធីផែនទីរបស់ខ្លួនដោយមានជម្រើស Starred places, favorites និង Want to go។

អ្នកអាចប្រើមុខងារទាំងនេះដើម្បីដៅទីតាំងណាមួយដែលធ្លាប់បានទៅ ឬចង់ទៅ និងកន្លែងដែលខ្លួនឯងចូលចិត្តដើម្បីឱ្យឃើញកាន់តែលឿនពេលបើកកម្មវិធី។

របៀបប្រើ៖

  • បើកកម្មវិធី Google maps > រួចជ្រើសរើសទីកន្លែងណាមួយ
  • ជ្រើសរើសជម្រើស Save ណាមួយរួចចុច Done ជាការស្រេច
  • អ្នកអាច Save បានបីជម្រើស ដូចជាសញ្ញាផ្កាយ រូបបេះដូង និងរូបទង់ជាតិជាដើម

គ្រប់ទីតាំងដែលអ្នកបានដៅលើផែនទីនឹងលោតចូលទៅកន្លែង Saved ឬអ្នកនឹងឃើញសញ្ញាដែលអ្នកបានជ្រើសរើស នៅលើផែនទីផ្ទាល់តែម្ដង៕

អត្ថបទ៖ កុសល