Klopp ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ PL ប្រចាំ​រដូវកាល​ឆ្នាំ​២០២១/២២

  • 2022-05-25 11:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ Liverpool បាន​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​របស់​ Premier League ប្រចាំ​រដូវកាល​ឆ្នាំ​២០២១/២២ នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​លីគ​កំពូល​នេះ​ផ្ទាល់​។

នៅ​ក្នុង​រដូវកាល​នេះ​ លោក​ Klopp បាន​ដឹកនាំ​ Liverpool ក្នុង​ក្របខ័ណ្ឌ​ PL ចំនួន​ ៣៧ប្រកួត​ ឈ្នះ​២៧ប្រកួត​ ចាញ់​២ប្រកួត​ និង​ស្មើ​៨ប្រកួត​ ដោយ​ជួយ​ក្លឹប​ឈរ​ក្នុង​តារាង​ប្រកួត​លីគ​កំពូល​នេះ​នៅ​ចំណាត់​ថ្នាក់​ទី​២ មាន​៩២ពិន្ទុ​ ដោយ​ចាញ់​ក្លឹប​ Manchester City ដែល​មាន​ក្លឹប​ឈ្នះ​ពាន​ PL នេះ​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​។

នេះ​ជា​លើក​ទី​២ហើយ​សម្រាប់​អ្នកចាត់ការ​ Liverpool រូប​នេះ​ដែល​បាន​ឈ្នះ​ពាន​ខាង​លើ​ ដោយ​កាល​ពី​លើក​ទី​ដំបូង​គឺ​លោក​ឈ្នះ​នៅ​រដូវកាល​ឆ្នាំ​២០១៩/២០។

ចំពោះ​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំ​រដូវកាល​នេះ​គឺ​បាន​ទៅ​លើ​ Kevin De Bruyne រី​ពាន​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំ​រដូវកាល​នេះ​គឺ បាន​ទៅ​លើ​ Phil Foden ៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី