PL បាន​បញ្ចេញ​ឈ្មោះ​អ្នកចាំទី​ដែល​អាច​ឈ្នះ​ពាន​សង្គ្រោះ​គ្រាប់​បាល់​ឆ្នើម​ប្រចាំ​រដូវកាល​នេះ​

  • 2022-05-25 11:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​អ្នកចាំទី​៩រូប​ មក​ពី​ ៨ក្លឹប​ផ្សេងៗគ្នា​ ដែល​អាច​ឈ្នះ​ពាន​សង្គ្រោះគ្រាប់បាល់​ឆ្នើម​ប្រចាំ​រដូវកាល​ឆ្នាំ​២០២១/២២។

ខាង​ក្រោម​នេះ​គឺ​អ្នកចាំទី​៩រូប​ ដែល​អាច​ឈ្នះ​ពាន​ខាង​លើ​៖

  • អ្នកចាំទី​ Alisson Becker មក​ពី​ក្លឹប​ Liverpool

  • អ្នកចាំទី​ Bernd Leno មក​ពី​ក្លឹប​ Arsenal

  • អ្នកចាំទី​ David De Gea មក​ពី​ក្លឹប​ Manchester United

  • អ្នកចាំទី​ Edouard Mendy មក​ពី​ក្លឹប​ Chelsea

  • អ្នកចាំទី​ Aaron Ramsdale មក​ពី​ក្លឹប​ Arsenal

  • អ្នកចាំទី​ Emiliano Martínez មក​ពី​ក្លឹប​ Aston Villa

  • អ្នកចាំទី​ Martin Dubravka មក​ពី​ក្លឹប​ Newcastle United

  • អ្នកចាំទី​ Jordan Pickford មក​ពី​ក្លឹប​ Everton

  • អ្នកចាំទី​ Nike Pope មក​ពី​ក្លឹប​ Burnley

ចំពោះ​លទ្ធផល​អ្នកចាំទី​រូប​ណា​មួយ​ដែល​អាច​ឈ្នះ​ពាន​ខាង​លើ​នេះ​គឺ​នឹង​ចេញ​សប្ដាហ៍​ក្រោយ​ ដោយ​រង់ចាំ​ការ​បោះឆ្នោត​ពី​សំណាក់​អ្នកជំនាញ​បាល់ទាត់​ប្រចាំ​ PL ក៏​ដូច​ជា​អ្នកគាំទ្រ​៕

ប្រភព៖ Premier League   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី