Jose ទប់​ទឹក​ភ្នែក​មិន​ជាប់ ក្រោយ​សាង​បាន​កំណត់ត្រា​ឈ្នះ​ពាន​នៅ​អឺរ៉ុប​៥​ដង

  • 2022-05-26 02:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​សម្រក់​ទឹក​ភ្នែក​លើ​ទីលាន​ ក្រោយ​​ក្លាយ​ជា​អ្នក​ចាត់​ការ​​​ទី​២​បាន​ឈ្នះ​ពាន​រង្វាន់​សម្រាប់​ក្លឹប​អាជីព​​ក្នុង​ទ្វីប​អឺរ៉ុប​ចំនួន​៥​ដង បន្ទាប់​ពី Roma បាន​​លើក​ពាន Europa Conference League កាល​ពី​យប់​មិញ។

ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ Europa Conference League ក្លឹប​មក​ពី​អ៊ីតាលី​បាន​យក​ឈ្នះ​ក្លឹប​មក​ពី​ហុល្លង់​ Feyenoord ១-០។ មួយ​គ្រាប់​របស់ Roma ធ្វើ​បាន​ដោយ​​ខ្សែ​បម្រើ​ប្រយុទ្ធ Nicolo Zaniolo នៅ​នាទី​៣២។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ Roma បាន​ក្លាយ​ជា​ក្រុម​ដំបូង​គ្រប់គ្រង​ពាន Europa Conference League។

ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​លោក Jose Mourinho បាន​ទាន់​កំណត់ត្រា​លោក Giovanni Trapattoni ក្លាយ​ជា​អ្នក​ចាត់​ការ​ឈ្នះ​ពាន​រង្វាន់​សម្រាប់​ក្លឹប​អាជីព​​ក្នុង​ទ្វីប​អឺរ៉ុប​ចំនួន​៥​ដង។ ខាង​ក្រោម​ជា​កំណត់​ត្រា​​ឈ្នះ​ពាន​របស់ Mourinho៖

  • ២០០២-០៣ ឈ្នះ​ពាន UEFA Cup (សព្វថ្ងៃ​ជា​ពាន Europa League) ជាមួយ Porto
  • ២០០៣-០៤ ឈ្នះ​ពាន Champions League ជាមួយ Porto
  • ២០០៩-១០ ឈ្នះ​ពាន Champions League ជាមួយ Inter Milan
  • ២០១៦-១៧ ឈ្នះ​ពាន Europa League ជាមួយ Man Utd
  • ២០២១-២២ ឈ្នះ​ពាន Europa Conference League ជាមួយ Roma៕

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ