V ត្រឡប់មករក Fan វិញហើយ ក្រោយស្ងាត់មួយរយៈ ដោយសារចចាមអារ៉ាមស្នេហាឈូឆរពេក

  • 2022-05-26 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

V (BTS) បាន​ក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងបណ្ដាញសង្គម​នៅប៉ុន្មាន​ថ្ងៃមុន ទាក់ទង​នឹង​រូបភាព​ជា​ច្រើនដែល​អ្នកគាំទ្រគិតថា​លោកជិះឡានជាមួយនឹង Jennie (BLACKPINK) ទៅកោះជេជូ។

រូបភាព​មួយសន្លឹកនេះនាំរឿងភ្ញាក់ផ្អើល​ខ្លាំង រហូត​មហាជននាំគ្នាសង្ស័យ​និងបង្កើតជាពាក្យចចាមអារ៉ាម​ ថា​តារាប្រុសស្រី K-Pop ជួរមុខទាំង ទាក់ទងស្រឡាញ់គ្នា ប៉ុន្តែក៏នៅមាន​មនុស្សជា​ច្រើនជឿថា រូបនេះ​គឺជារូបកែ (Photoshop) ប៉ុណ្ណោះ។ ទាក់ទងនឹង​រឿងនេះ​ដែរ ផលិតកម្មទាំង ២ ក៏មិនបាន​អះអាងអ្វីច្បាស់លាស់ ឲ្យ Fan ស្រឡះចិត្តដែរ។

ធ្លាប់តែមានវត្តមាន​ឥតដាច់លើបណ្ដាញសង្គម តែក្រោយកើតមាន​រឿងនេះ V រក្សាភាពស្ងាត់ស្ងៀម មិនតបត ឬធ្វើអ្វី​ទាំងអស់តាំងពីលើ WeVerse ក៏ដូចជា Instagram ជា​ដើម ជា​ហេតុធ្វើឲ្យអ្នកគាំទ្រកើតក្ដីបារម្ភជាខ្លាំង។

ទោះជាយ៉ាងណា ស្របពេល​ចចាមអារ៉ាមនេះ​ក៏ស្ងប់ទៅវិញ ដូច្នេះ​ក៏ដល់ពេល​សមគួរដែរ សមាជិក BTS រូបនេះ​ចេញ​មុខជា​ថ្មីលើបណ្ដាញសង្គម ព្រមទាំងបាន​ឆ្លើយតបនឹង Comment ជា​ច្រើន​របស់ ARMY ម្នាក់ដែលសរសេរថា «នឹក» លោកទៀត។

អ្នកគាំទ្រ: «Taehyung ហ្អា! ខ្ញុំនឹកអ្នក»

**V : «

ប្រភព៖ Koreaboo