អបអរសាទរ! រដ្ឋ​​បង្កើត​​ដំបូង​បង្អស់​សាកលវិទ្យាល័យ​​ Cambodian Cyber University Network

  • 2022-05-26 04:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​អនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​​ជា​ផ្លូវការ​​លើក​ដំបូង​បង្អស់​នូវ​ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា - Cambodian Cyber University Network នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ យុវជន និងកីឡា។

រូបតំណាង

លើសពីនេះ​ទៀត Cambodian Cyber University Network នឹងធ្វើការបណ្ដុះបណ្ដាល​ពីចម្ងាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន ​និងបច្ចេកវិទ្យាឌីជីថល​​លើ​វគ្គសិក្សា និង​មុខវិជ្ជា ​ឬមុខជំនាញ​នៃ​កម្មវិធីសិក្សានិមួយៗ​ដែលបាន​ទទួលអាជ្ញាប័ណ្ណ​​ពី​​ក្រសួង​អប់រំ យុវជន និងកីឡា ឬពីរាជរដ្ឋាភិបាល​រួច​រាល់​ហើយ។

ពាក្យ​ថា៖ «សាយប័រ​» មាន​ន័យ​ថា ប្រព័ន្ធ​សុវត្ថិភាព​លើ​អ៉ឺនធើណិត​​ដែល​មាន​ទាំង​ការ​ការពារ​និង​ការ​វាយ​ប្រហារ​។ ចំពោះ​ទីតាំង និង​មុខវិជ្ជាសិក្សា​ផ្សេង​ៗ​ទៀត​នៅ​មិន​ទាន់​មាន​ព័ត៌មានលម្អិត​នៅឡើយ​ទេ សូមរង់ចាំបន្តិច​ទៀត៕​

រូបតំណាង សាកលវិទ្យាល័យសាយប័រនៅ​ទីក្រុង​សេអ៊៊ូល​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម