Lisa ក្លាយជានិមិត្តរូបដ៏មានឥទ្ធិពល សម្រាប់ក្មេងៗក្នុងប្រទេសថៃ

  • 2022-05-26 09:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lisa សមាជិកក្រុម BLACKPINK ជាតារាល្បីមួយរូបដែលមានប្រជាប្រិយភាពល្បីខ្លាំងបំផុត លើពិភពលោក ដែលមកដើមកំណើតមកពីប្រទេសថៃ។ កើត និងធំធាត់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ នាងបានផ្លាស់ទៅរស់នៅប្រទេសកូរ៉េតាំងពីក្មេង ដើម្បីបន្តក្តីសុបិនចង់ក្លាយជាតារា K-Pop

នាងបានចុះកុងត្រាជាមួយផលិតកម្ម YG Entertainment ហើយបានហ្វឹកហាត់ជាច្រើនឆ្នាំមុននឹងចេញជាលើកដំបូងក្នុងក្រុម BLACKPINK។ ក្រុមនេះទទួលបានជោគជ័យភ្លាមៗជាមួយនឹងបទចម្រៀងដំបូងរបស់ពួកគេមានចំណងជើងថា “Whistle” និង “Boombayah” ដែលបានរុញច្រាន សមាជិក BLACKPINK ទាំងបួនក្លាយជា K-pop Idol មានឥទ្ធិពលខ្លាំងបំផុត។

បន្ទាប់ពីក្លាយជា K-pop Idol Lisa បានបន្តក្លាយជាតារាម៉ូដែល និងទូចសុឆន្ទះតំណាងឱ្យផលិតផល និងម៉ាកប្រេនល្បីៗលើពិភពលោក ដែលនេះជាជោគជ័យដ៏ធំធេងសម្រាប់តារាស្រីសញ្ជាតិថៃរូបនេះ។

ដោយសារភាពជោគជ័យដ៏ធំធេងរបស់នាងនៅក្នុងវិស័យសិល្បៈចម្រុះបែបនេះ វាមិនមែនជារឿងចម្លែកទេ ដែលក្មេងៗជាច្រើនរស់នៅក្នុងប្រទេសថៃបានជ្រើសរើសនាងធ្វើជាគំរូរបស់ពួកគេ។

Lisa សមាជិក BLACKPINK បានដឹងយ៉ាងច្បាស់អំពីកិត្តិយសនេះ ដោយបានសារភាពនៅក្នុង ភាពយន្តឯកសាររបស់ Netflix ដែលមានឈ្មោះថា Light Up The Sky ថា "ខ្ញុំជាគំរូនៅប្រទេសថៃ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំនឹងក្លាយជាតន្ត្រីករប្រភេទណា" ។ នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តីអាមេរិក Rolling Stone នាងត្រូវបានគេសួរថាតើនាងមានន័យយ៉ាងណាចំពោះពាក្យរបស់នាង។

Lisa បានពន្យល់ថា នាងមិនមានទំនុកចិត្តថានាងគួរតែជាអ្នកបំផុសគំនិតរបស់ពួកគេទេ ព្រោះនាងខ្លួន ឯងពេលខ្លះនៅមានចំណុចខាតនៅឡើយ ហើយ Lisa បន្តថានាងជឿថានៅមានអ្វីច្រើនសម្រាប់នាងដើម្បីរៀនព្រោះនាងនៅក្មេង។

រាល់ពេលដែលខ្ញុំទៅប្រទេសថៃ មានក្មេងៗជំនាន់ថ្មីដែលមើលមកខ្ញុំថា 'ខ្ញុំចង់ដូច Lisa, unni!' ប៉ុន្តែនៅពេលដែលខ្ញុំមើលខ្លួនឯង ខ្ញុំនៅមានចំណុចខ្វះជាច្រើន វាមានរឿងជាច្រើនដែលខ្ញុំមិនដឹង ព្រោះខ្ញុំនៅក្មេង” នេះជាពាក្យសម្ដីរបស់ Lisa សមាជិក BLACKPINK៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម
អត្ថបទថ្មី