លេងសើចមិនបាន! នៅទូទាំងពិភពលោក អ្នក​កើត​អុត​សា្វ កើនឡើងចូលក្បាលជាង ២០០​ករណីហើយ

  • 2022-05-27 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកទល់ពេលនេះចំនួន​មនុស្ស​កើត​អុត​ស្វា ​(Monkeypox )​ នៅ​ទូទាំង​ពិភពលោក​បាន​ឡើងដល់​២១៩​នាក់ហើយ នៅក្រៅ​បណ្តា​ប្រទេស​ដែល​ជា​ប្រភពដើម​​របស់​វា​។​

មានប្រទេស​ជាង​ដប់​ដែល​កើត​អុត​ស្វា​មិនធម្មតា​ភាគច្រើន​នៅ​អឺរ៉ុប​បាន​​រាយការណ៍​ករណី​កើត​អុត​ស្វា​នេះ​យ៉ាង​តិច​មួយ​។​ នេះ​ជា​លើកដំបូង​ខ្សែ​ចម្លងជំងឺ​ត្រូវបាន​រាយការណ៍​នៅ​អឺរ៉ុប​ដោយ​មិនដឹង​ថា​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺ​នេះ​នៅ​នៅ​អាហ្វ្រិក​ខាងលិច​ឬ​កណ្តាល​​។​

នៅ​ចក្រភព​អង់គ្លេស ដែល​កើត​អុត​ស្វា​មិន​ធម្មតា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​នេះ​ដំបូង​កាលពីដើម​ខែ​ឧសភា និង​បច្ចុប្បន្ន​មាន​អ្នក​កើត​ច្រើនជាងគេ​គឺ​៧១​នាក់​។​បន្ទាប់​មក​អេ​ស្ប៉ាញ ៥៩​នាក់ និង​ព័រ​ទុយ​​ហ្កា​ល់ ៣៧​នាក់​។​ ​នៅក្រៅ​អឺរ៉ុប ប្រទេស​កាណាដា បាន​រាយការណ៍​អ្នក​កើត​ជំងឺ​នេះ​ចំនួន​១៥​នាក់ និង​អាម៉េរិក​ ៩នាក់​៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ