YG ប្រកាសថា Bang Yedam និង Mashiho (TREASURE) នឹងផ្អាកចេញមុខក្នុងក្រុមសិនហើយ
- 2022-05-27 08:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG ប្រកាសថា Bang Yedam និង Mashiho (TREASURE) នឹងផ្អាកចេញមុខក្នុងក្រុមសិនហើយ
ចន្លោះមិនឃើញ
ផលិតកម្ម YG បានប្រកាសថា Bang Yedam និង Mashiho សមាជិកក្រុម TREASURE នឹងឈប់សម្រាកបណ្តោះអាសន្នពីសកម្មភាពជាក្រុម ដោយក្រុមនេះនឹងត្រូវបានបន្តការងារជាមួយនឹងសមាជិក ១០នាក់ សិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅនៅថ្ងៃនេះជាមួយវិបសាយ Newsen ផលិតកម្ម YG បានបង្ហាញពីផែនការរបស់ TREASURE សម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំនេះ។ បច្ចុប្បន្នក្រុមនេះកំពុងរៀបចំអាល់ប៊ុមថ្មី ដោយគ្រោងត្រឡប់មកវិញនៅរដូវក្តៅ។ ពួកគេបានជ្រើសរើសបទធំប្រចាំឆ្នាំអាល់ប៊ុមរួចហើយ ហើយក៏ហាត់ក្បាច់រាំចប់សព្វគ្រប់ហើយដែរ ឯពេលវេលាចេញថតក៏នឹងមកដល់ឆាប់ៗនេះ។
ផលិតកម្ម YG បាននិយាយថា ពួកគេចង់ចាប់ផ្តើមដំណើរការរៀបចំឱ្យបានឆាប់ ដោយសារគម្រោងធំៗដែលកំពុងដំណើរការសម្រាប់គម្រប់ខួបរបស់ក្រុម។ គម្រោងនោះ ការប្រគំតន្ត្រីទេសចរណ៍នៅ Japanese Arena និងការប្រគំតន្ត្រីនៅកូរ៉េផ្ទាល់។
ទោះជាយ៉ាងណាក៏ដោយ អមជាមួយនឹងដំណឹងនៃការផ្សព្វផ្សាយពីគម្រប់ខួបលើកទី ២ របស់ក្រុមក៏មានដំណឹងដ៏ក្រៀមក្រំមួយចំនួនសម្រាប់អ្នកគាំទ្រ TREASURE ផងដែរ។ Bang Yedam និង Mashiho នឹងផ្អាកជាបណ្តោះអាសន្នពីការបង្ហាញមុខក្នុងក្រុម។ Bang Yedam នឹងផ្តោតលើការសិក្សាតន្ត្រី ហើយក៏ចង់បង្កើនជំនាញផលិតកម្មរបស់ខ្លួនដែរ ស្របពេល Mashiho នឹងចំណាយពេលច្រើនទៀតនៅប្រទេសជប៉ុនជាមួយគ្រួសាររបស់លោក។
«យើងតែងតែព្យាយាម ដើម្បីការគាំទ្រ និងការរីកចម្រើនរបស់តារាៗរបស់យើង ដោយគិតគូរពីសុខភាពរបស់ពួកគេជាចម្បង។ បន្ទាប់ពីការពិភាក្សាហ្មត់ចត់ជាមួយសមាជិក TREASURE យើងបានសម្រេចចិត្តផ្តល់ឱ្យសមាជិកទាំងពីរបានសម្រាកបន្ថែមទៀត ដូច្នេះយើងសុំឱ្យមានការយោគយល់ និងការគាំទ្រពីអ្នកទាំងអស់គ្នា។»- ផលិតកម្ម YG៕