អស្ចារ្យលើសស្មាន! MV បទ «ME, YOU & US» របស់ កេសរ ចេញហើយ ពិសេសខ្លាំង

  • 2022-05-27 10:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ គឺជាពេលកំណត់ដែលវីដេអូបទចម្រៀង «ME, YOU & US» របស់ ​កេសរ បាន​ចេញ​ជា​ផ្លូវការហើយទាំងនៅលើ [YouTube]( "YouTube") និង Facebook

បទចម្រៀង​នេះ​ ទទួលបាន​ការគាំទ្រ និងលើកសរសើរខ្លាំង​ទាក់ទងនឹង​អត្ថន័យពីក្រោយ ដែលនិយាយពីមនុស្សដែលធ្លាប់រងវិបត្តិផ្លូវចិត្ត ក៏ដូចជាចង់ផ្ដោតលើមនុស្សគ្រប់គ្នា ពិសេស អ្នកដែលនៅក្នុងក្រុម LGBTQ ជនជាតិភាគតិច និងអ្នកធ្លាប់រងអំពើហិង្សា។

ជាមួយគ្នានោះបទចម្រៀង​ដែលច្រៀងដោយ កេសរ មួយបទនេះ ក៏ជាស្នាដៃផលិតបទភ្លេងដោយនាង​ផ្ទាល់ សហការជាមួយនឹង K.WOK។ កាន់តែពិសេស សម្រាប់វីដេអូវិញ ក៏មាន​ការចូលរួមសម្ដែងជាពិសេស​ពី Cha Cha, Yaree, Queen ផងដែរ៕

ទស្សនាវីដេអូខាងក្រោមនៅទីនេះ៖

អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី