Elon Musk កំពុងព្រលែងចាប Twitter ទៅកាន់ ពិភពលុយគ្រីបតូ

  • 2022-05-30 04:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Elon Musk ទើបបង្ហោះរូបមួយសន្លឹក ដោយព្រលែងចាបចេញពីទ្រុង ដែលចាបនោះគេដឹងថាវាជា ក្រុមហ៊ុន Twitter នេះឯង។ ហើយរូបមួយសន្លឹកនេះ អ្នកវិភាគជាច្រើនមើលឃើញថា Elon Musk នឹងព្រលែងចាបចូលទៅកាន់ពិភពគ្រីបតូតែម្ដង។

ដើម្បីគាំទ្រគំនិតខាងលើ យើងសូមលើកឡើងថា Elon Musk ទើបដេញថ្លៃជោគជ័យទិញយក Twitter ក្នុងតម្លៃប្រមាណ ៤៤ពាន់លានដុល្លារ ហើយក្នុងនោះក៏ធ្វើឱ្យសហគមន៍គ្រីបតូចចាប់អារម្មណ៍ ត្បិតមានការចូលរួមវិនិយោគ ប្រមាណ ៥០០លានដុល្លារ ពី លោក Changpeng Zhao ជា CEO និងស្ថាបនិក Binance ដែលគេស្គាល់ថាជា ទីផ្សារគ្រីបតូធំជាងគេលើលោក។

ជុំវិញការលូកដៃចូល ពីវិស័យគ្រីបតូ (Binance) ទៅក្នុង Twitter តាមរយៈការវិនិយោគ មានការព្យាករណ៍ដ៏ច្រើនលើកឡើងថា នឹងមានផ្នែកណាមួយក្នុង Twitter អាចប្រើប្រាស់លុយគ្រីបតូជាមធ្យោបាយមធ្យោបាយផ្សេងៗ។

ការព្យាករណ៍ទាំងនេះ ហាក់មិនខុសទិសប៉ុន្មានឡើយ ត្បិតមេធំរបស់ Binance លោក Zhao បាននិយាយថា “យើងសង្ឃឹមថា នឹងអាចដើរតួនាទីមួយក្នុងការនាំយកប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹង web3 រួមគ្នា រួមទាំងពង្រីកការប្រើប្រាស់ និងការទទួលយកបច្ចេកវិទ្យា crypto និង blockchain ផងដែរ។”

ក្រៅពីនេះ បើងាកទៅ Elon Musk វិញ ដែលត្រៀមចូលទៅកាន់តំណែងជាង CEO បណ្ដោះអាសន្ន Twitter ក៏ត្រូវបានគេស្គាល់ថា ជាមនុស្សមានចំណូលចិត្តលើលុយគ្រីបតូ ត្បិត កាលពីដើមឆ្នាំ២០២១ លោកធ្លាប់ប្រកាសថា នឹងយក Bitcoin ធ្វើជាមធ្យោបាយទូទាត់ក្នុងក្រុមហ៊ុន Tesla ប៉ុន្ដែក៏បានផ្អាកទៅវិញ។

ក្រៅពីនេះ Elon ក៏បានប្រើ DogeCoin ជាមធ្យោបាយទូទាត់ទំនិញខ្លះ លើគេហទំព័រ Tesla កាលពីដើមឆ្នាំ២០២២ និងត្រៀមប្រើ DogeCoin ជាមធ្យោបាយទូទាត់ បេសកកម្មឆ្ពោះទៅភពព្រះចន្ទ ថែមទៀតផង។

សរុបមក ផ្លូវដើរថ្មីរបស់ Twitter ដូចរូបដែល Elon Musk បានបង្ហោះ ហាក់ចង់បង្ហាញថា ការព្រលែងចាបខៀវចេញពីទ្រុង វានឹងមានសេរីភាព ហើយសេរីភាពនោះគឺសំដៅទៅកាន់ពិភពគ្រីបតូ ដែលនឹងចេញពីទ្រុង ដែលជាការប្រើប្រព័ន្ធចាស់សាច់ប្រាក់ ដែលបានប្រើយូរណាស់មកហើយ៕

ប្រភព៖ theblockcrypto

អត្ថបទ៖ កុសល

អត្ថបទថ្មី