បទ «ME, YOU & US» ក្លាយជា MV ខ្មែរដំបូងបង្អស់ ដែលបង្ហាញពីភាសាសញ្ញា

  • 2022-05-31 02:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MV បទចម្រៀង ME, YOU & US បាន​ចេញផ្សាយជា​ផ្លូវការកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយមាន​ការចូលរួមសម្ដែងពី Cha-Cha, Yaree ក៏ដូចជាក្រុម Queen ផងដែរ។ អ្វីដែល​ពិសេស​ បទ​ចម្រៀងមួយនេះ បាន​បង្កប់នូវអត្ថន័យអស្ចារ្យ លើកកម្ពស់គុណតម្លៃរបស់មនុស្សគ្រប់គ្នាដែលមានជីវិតលើភពផែនដីនេះ។

MV តែមួយ ប៉ុន្តែមាន​គ្រប់រសជាតិ ហើយរូបភាព​ទាំងនេះកម្រ​បាន​ឃើញក្នុងវីដេអូបទ​ចម្រៀងផ្សេងៗណាស់។ ទោះជាយ៉ាងណា អ្វីដែល​ធ្វើឲ្យគ្រប់គ្នា រំភើប​ចិត្តនោះ គឺ​បទ​នេះបាន​ក្លាយជា MV ខ្មែរ​ដំបូង​ ដែល​បង្ហាញ​នូវភាសាសញ្ញា ដែល​ជា​ការបញ្ជាក់ថា មនុស្សគ្រប់គ្នា ពិសេសអ្នកពិការភាពក្នុងការស្ដាប់ និងនិយាយ ក៏អាចយល់ពីន័យបទ​នេះដែរ។

ផ្អែកតាមការបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ កេសរ អ្នកដែល​បាន​ចូលរយមចំណែក​សំខាន់ដែរនោះគឺ អ្នកគ្រូ កន ម៉ាលី ដែលជាឯកទេសភាសាសញ្ញា។ ជាមួយគ្នានោះ ក្រុមការងារផលិតបទ​នេះ​ សង្ឃឹមថា​ បទ​នេះ​នឹង​ក្លាយជា​វីដេអូដែល​ជួយលួងអារម្មណ៍គ្រប់គ្នា ពិសេសលើកកម្លាំងចិត្តឲ្យស៊ូនឹង​រឿងគ្រប់យ៉ាង ស្រឡាញ់ខ្លួនឯងឲ្យបាន​ច្រើនៗ៕

ទស្សនាវីដេអូខាងក្រោម៖