PSG សម្រេចចិត្តទិញយក Nuno Mendes ពី Sporting Lisbon
- 2022-05-31 13:00:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG សម្រេចចិត្តទិញយក Nuno Mendes ពី Sporting Lisbon
ចន្លោះមិនឃើញ
ក្លឹប Paris Saint Germain បានសម្រេចចិត្តទិញយកខ្សែការពារ Nuno Mendes ពីក្លឹប Sporting Lisbon ដោយចុះកុងត្រារយៈពេល ៤ឆ្នាំ ចាប់ពីរដូវកាលថ្មី រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ។ នេះបើយោងតាមការចុះការប្រកាសរបស់ក្លឹបផ្ទាល់ក្នុងថ្ងៃនេះ។
តាមទៅពិត Mendes គឺមកលេងឲ្យ PSG ក្នុងលក្ខ័ណ្ឌខ្ចីជើងពី Sporting ក្នុងឆ្នាំ២០២១/២២ នេះដោយមានលក្ខខ័ណ្ឌអាចទិញយកបាន។
ដោយសារតែមើលឃើញពីសមត្ថភាព PSG ក៏បានទិញយក ខ្សែការពារវ័យ១៩ឆ្នាំ ជិត៤៣លានដុល្លារ ពី Sporting ។
ក្នុងរដូវកាលនេះ Nuno Mendes ចូលលេងឲ្យ PSG បាន៣៧ប្រកួត Assist ២ដង និងចូលរួមចំណែកឲ្យឈ្នះពាន Ligue 1៕