នារីម្នាក់ដែលគេសង្ស័យថាជាសង្សារថ្មីរបស់ Huang Xiaoming មុខដូច Angelababy
- ព្រហស្បតិ៍, 2 មិថុនា 2022 03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់ដែលគេសង្ស័យថាជាសង្សារថ្មីរបស់ Huang Xiaoming មុខដូច Angelababy
ចន្លោះមិនឃើញ
វាមានរយៈពេល ៤ខែ ហើយ ដែលតារាចិន Huang Xiaoming និង Angelababy ចែកផ្លូវគ្នា ហើយក្រោយមានរឿងនេះ ក៏ស្រាប់តែមានព័ត៌មានចចាមអារ៉ាមហូរហែថា ខាងប្រុសកំពុងមានស្នេហាថ្មីជាមួយនឹង Influencer ល្បីឈ្មោះម្នាក់ឈ្មោះ Ye Ke។
ហេតុដែលនាំឲ្យមហាជនមានការសង្ស័យ ក៏ព្រោះតែអ្នកទាំង ២ បង្ហោះរូបភាពស្រដៀងៗគ្នានៅលើ Weibo ញឹកញាប់។ ជាមួយគ្នានោះ កាលពីខែកុម្ភៈ Xiaoming បានបង្ហោះរូបមួយ ពេលលោកធ្វើនំ រូប ខ្លាឃ្មុំផេនដា។ នៅថ្ងៃដដែលនោះ Ye Ke ឯណេះ ក៏បានបង្ហោះរូបនំខ្លាឃ្មុំផេនដាដែរ ទើបបណ្ដាលឲ្យគ្រប់គ្នា ចាប់ផ្ដើម តាមដានរហូតមក។
ដូច Xiaoming ដែរ Ye Ke ក៏បានចែកផ្លូវពីប្ដីដែរ ហើយបើយោងតាមព័ត៌មានចេញផ្សាយ នាងធ្លាប់បានរៀបការជាមួយនឹងបុរសអ្នកមានម្នាក់ និងមានកូន ២នាក់ទៀត (ប្រុស១ ស្រី១)។ ទោះជាយ៉ាងណា ជីវិតគ្រួសារក៏ត្រូវឈានដល់ផ្លូវទាល់ រហូតនាងនិងស្វាមី សម្រេចលែងគ្នាតែម្ដង។
ក្រោយក្លាយជាស្ត្រីមេម៉ាយ នាងក៏មិនធ្វើខ្លួនទន់ជ្រាយ ដោយបានប្រឹងងើបឈរ រហូតក្លាយជា អ្នកជំនួញនារីដ៏ជោគជ័យ។ នាងគឺជាម្ចាស់ ម៉ាកយីហោសម្លៀកបំពាក់ដ៏ល្បី និងក៏ជាអ្នកជំនួញលេចធ្លោក្នុងវិស័យអចលនទ្រព្យដែរ។
ក្រៅពីជាសេដ្ឋីនី Ye Ke ក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ដោយសារមានទម្រង់មុខស្រដៀងនឹង Angelababy អតីតភរិយារបស់ Huang Xiaoming។ យ៉ាងណាមិញ គេនៅមិនទាន់ប្រាកដចិត្ត និងទទួលបានការបកស្រាយច្បាស់ការណ៍នៅឡើយទេ ថាពួកគេពិតជាទាក់ទងស្នេហានឹងគ្នាមែន ឬយ៉ាងណា ប៉ុន្តែគ្រប់គ្នានៅតែមិនអាចដកក្រសែភ្នែកចេញបាន ព្រោះតែសម្រស់របស់នារីម្នាក់នេះ៕