អស់ពី ឧកញ៉ា ខេមរៈ សិរីមន្ត ដល់វេន ខាន់ ជែមស៍ ប្រកាសផ្ដល់ឱកាសពិសេសដល់ ទុំ សុវត្ថិ
- ព្រហស្បតិ៍, 2 មិថុនា 2022 03:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ពី ឧកញ៉ា ខេមរៈ សិរីមន្ត ដល់វេន ខាន់ ជែមស៍ ប្រកាសផ្ដល់ឱកាសពិសេសដល់ ទុំ សុវត្ថិ
ចន្លោះមិនឃើញ
គ្រប់គ្នាមិនទាន់រំលងការតាមដាននៅឡើយទេ ចំពោះ បេក្ខជនម្នាក់របស់កម្មវិធី Cambodian Idol គឺលោក ទុំ សុវត្ថិ ដែលខកឱកាស អានឈានទៅវគ្គបន្តនៃកម្មវិធីបាន។ ដោយក្ដីអាណិត ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានប្រកាសស្វែងរក ទុំ សុវត្ថិ ក្នុងបំណងផ្ដល់ឱកាសអ្វីមួយ។
ជាក់ស្ដែង បន្ទាប់ពី ឧកញ៉ា ខេមរៈ សិរីមន្ត ពេលនេះក៏មានការប្រកាសថ្មីមួយទៀតចេញពីតារាចម្រៀង ខាន់ ជែមស៍ ដោយបានបង្ហោះលើ ទំព័រហ្វេសប៊ុកថា ខ្លួននឹងជួយដល់ យុវជនរូបនេះ ដោយផលិតជា បទចម្រៀងថ្មីសន្លាង ព្រមទាំងចេញជា MV ឲ្យទៀត។
ក្រោយឆ្លងកាត់ព្យុះភ្លៀងច្រើន ហើយបរាជ័យផ្ទួនៗ ពេលនេះ ទុំ សុវត្ថិ មានសង្ឃឹមហើយ ដោយមានដៃជាច្រើន ហុចមកចាប់ស្ទួយលោកឡើងមកវិញ។ កាយវិការសប្បុរស ពេញដោយចិត្តអាណិតស្រឡាញ់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត និងលោក ខាន់ ជែមស៍ នៅពេលនេះ គឺប្រៀបដូចជាបានផ្ដល់ជីវិតថ្មីឲ្យ យុវជនដែលមានសមត្ថភាពពិសេសរូបនេះ អាចងើបឈរបន្តទៀតបានលើវិថីសិល្បៈនេះ។
ពីក្រោយការបង្ហោះនោះដែរ ក៏មានការសាទរ និងគាំទ្រ ក៏ដូចជាសរសើរអស់ពីចិត្តពីមហាជន ចំពោះទឹកចិត្តរបស់ ខាន់ ជែមស៍ នៅពេលនេះ ហើយម្នាក់ៗទប់ចិត្តមិនរំភើបមិនបានទេ៕