ទិដ្ឋភាពចម្លែកៗគួរឱ្យព្រឺរោមទាំង ១០ ថតជាប់ក្នុង Google Maps
- 2022-06-02 04:43:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពចម្លែកៗគួរឱ្យព្រឺរោមទាំង ១០ ថតជាប់ក្នុង Google Maps
ចន្លោះមិនឃើញ
Google Maps ជាកម្មវិធីផែនទី និងមានមុខងារបង្ហាញផ្លូវជារូបភាពពីទីតាំងនោះច្បាស់ រួមទាំងការបង្ហាញផែនទីពីផ្កាយរណបផងដែរ។ ប៉ុន្ដែយ៉ាងណាក្នុងទិដ្ឋភាពជាច្រើនដែល Google ផ្ដិតយកបាន បញ្ចូលទៅក្នុងផែនទី មានទិដ្ឋភាពចម្លែកជាច្រើន ហើយមានខ្លះគួរឱ្យខ្លាចទៀតផង ដូចខាងក្រោមនេះអ៊ីចឹង៖
១. តាមរូបថតពីផ្កាយរណប Google maps មាន មឹកយក្ស នៅកំពង់ផែរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិច ប៉ុន្ដែយោងតាមប្រភព Fredzone បង្ហាញថា វាគ្រាន់តែជាឧបករណ៍ទប់ប្រេង និងសំរាម តែប៉ុណ្ណោះ។
២. បន្ទាត់ក្រហម៦ជ្រុង ទិដ្ឋភាពដូចផ្ទាំងអាគមនេះត្រូវបានមនុស្សជាច្រើនភ័យខ្លាច ប៉ុន្ដែបើតាមប្រភពពី Yahoo News បញ្ជាក់ថា វាគ្រាន់តែជាស្ថានីយកងទ័ពជើងទឹក ក្នុងទីក្រុង Exmouth ប្រទេសអូស្ត្រាលី តែប៉ុណ្ណោះ។
៣. ទីងមោងនៅភូមិ Nagoro ដោយមានអ្នកភូមិរស់នៅតិចតួច ពេល Tsukimi Ayano ត្រលប់មកពីទីក្រុងអំឡុង ឆ្នាំ២០០០ គាត់បានធ្វើទីមោងជាច្រើនតំណាងឱ្យអ្នកធ្លាប់នៅទីនោះ ហើយពេល Google ថតបាននៅទីតាំងទាំងនោះ គឺវាគួរឱ្យព្រឺរោមខ្លាំងណាស់។
៤. វាលខ្សាច់ហ្គូប៊ី នៅប្រទេសចិន មនុស្សជាច្រើនយល់ថាជាកន្លែងរបស់មនុស្សភពផ្កាយ ប៉ុន្ដែប្រភពី Fox News បង្ហាញថា វាជាប្រព័ន្ធផ្កាយរណបចារកម្មរបស់ចិន ហើយក្រឡាពណ៌សនោះជាពណ៌ដែលគេលាបតែប៉ុណ្ណោះ។
៥. មូលដ្ឋានវិទ្យាសាស្ត្រដ៏សម្ងាត់ Scientology's Trementina Base មានសញ្ញាសម្គាល់ចម្លែកពេលថតពីផ្កាយរណប។ វាមានទីតាំងនៅក្នុងរដ្ឋមិចស៊ិចកូ សហរដ្ឋអាមេរិច។
៦. បឹង Sadr នៅអ៊ីរ៉ាក់ មានពណ៌ក្រហមពេថតពីផ្កាយរណប Google Maps។
៧. រូបកង់ដ៏ចម្លែក ជាស្នាដៃសិល្បៈរបស់មនុស្សជំនាន់មុន មានអាយុជាង ៨៥០០ឆ្នាំ នៅតំបន់ Azraq Oasis ប្រទេសហ្ស៊កដានី។
៨. អក្សរ កូកាកូឡា លើឆ្នេរខ្សាច់ Chilean ត្រូវបានសាក់សង់ពីដបកូកាកូឡាចំនួន ៧ម៉ឺនដប ដើម្បីរំលឹកខួប ១០០ឆ្នាំ របស់ក្រុមហ៊ុននេះ។
៩. ព្រៃហ្គីតា ជាចម្ការរបស់កសិករ ជនជាតិអាហ្សង់ទីនមានឈ្មោះថា Pedro Martin Ureta ក្នុងបុព្វហេតុរំឭកដល់ភរិយារបស់គាត់ឈ្មោះ Graciela បានស្លាប់កាលពី ឆ្នាំ១៩៧៧។
១០. ផ្ទះចម្លែកនៅទីក្រុង New Baltimore នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច។ ពណ៌និងផ្ទះដ៏ចម្លែកនេះកើតឡើងព្រោះតែ កាមេរ៉ាមានបញ្ហាជាមួយនឹងទីតាំង អំឡុងពេលផ្ដិតយករូបភាព៕