ផេនខេក បង្ហាញមុខ "សោ" និងទម្លាយខ្ទេចពីរឿងឈឺចាប់​នៅថ្ងៃចាប់បានប្ដីមានប្រុស

  • 2022-06-03 02:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ តារាកំប្លែង និងជាពិធីការិនី ផេនខេក បាន​ Live បកស្រាយនូវរឿងរ៉ាវមួយចំនួន ដោយមាន​អ្នកនាង គង់ ចាន់ស្រីមុំ ជា​អ្នកសម្របសម្រួល ពិសេសមាន​ការចូលរួមពីបុរសម្នាក់ ដែលនាង​តែងតែហៅថា​ "សោ" ទៀតផង។

ការបង្ហាញ​មុខចេញ Live បកស្រាយពេល​នេះ គឺ​នៅពេល​ដែល ឃើញ​អតីតប្ដីរបស់ខ្លួន គឺលោក វីឆៃ បង្ហោះរូប Sweet ជាមួយនឹង​បុរសម្នាក់ដែលជាប្ដី សោ របស់នាង មិនញញើតនឹងភ្នែក​មហាជនឡើយ។

ផេនខេក និង សិដ្ឋ (សោ) បាន​ទម្លាយរឿងច្រើនណាស់ ពីអារម្មណ៍ឈឺចាប់ នៅពេល​ដែល​មនុស្សខ្លួនទុកចិត្តបំផុត លបលួចមាន​ថ្មី ទាំងដែលម្នាក់នោះ ជាអ្នកដែលពួកគេជួបមុខរាល់ថ្ងៃ។ អ្នកទាំង ២ បាន​លើកឡើងពីរឿងនៃថ្ងៃកើតហេតុ ពោលគឺពេល​ចាប់បាន​ថា​ប្ដីរបស់ពួកគេនៅជាមួយគ្នាក្នុងបន្ទប់តែមួយ។

ផ្ដើមដំបូង ផេនខេក បាន​រៀបរាប់ថា យប់នោះ នាងត្រូវមកសមនៅសួនវត្តបុទុម ពេលមកដល់មុខសួនហើយ សោ ក៏បាន Call ហៅនាង។ រំលងដល់ពេលមកដល់ហើយ ក៏សង្កេតឃើញហេតុកាការណ៍ដែលមិនគួរឲ្យឃើញទាំងនោះតែម្ដង។

សូមស្ដាប់ការបកស្រាយខាងក្រោម៖

បញ្ជាក់នៅចុងវីដេអូ ទាំង ផេនខេក និង សិដ្ឋ ក៏មិនទាន់ទម្លាយអស់ដែរ ដរាបណា អ្នកទាំង ២ នៅនៅភាគីខាងនោះ មិនតបត ឬមិនបញ្ចប់ ដូច្នេះពួកគេនឹងទម្លាយបន្ថែមទៀតនៅពេល​ខាងមុខ៕