កម្មវិធីប្រមូលផ្ដុំម៉ូតូរចនាបថបុរាណនិងសម័យ លើកកម្ពស់ការយល់ដឹងពីការស្រាវជ្រាវជំងឺមហារីកក្រពេញប្រូស្តាតនិងសុខភាពផ្លូវចិត្តបុរស ឧបត្ថម្ភធំដោយប្រេងម៉ាស៊ីន ELF
- 2022-06-03 03:33:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីប្រមូលផ្ដុំម៉ូតូរចនាបថបុរាណនិងសម័យ លើកកម្ពស់ការយល់ដឹងពីការស្រាវជ្រាវជំងឺមហារីកក្រពេញប្រូស្តាតនិងសុខភាពផ្លូវចិត្តបុរស ឧបត្ថម្ភធំដោយប្រេងម៉ាស៊ីន ELF
ចន្លោះមិនឃើញ
តើលោកអ្នកដឹងទេ? អត្រាស្លាប់របស់បុរសជាមធ្យមគឺមានរយៈពេល ៦ឆ្នាំលឿនជាងអាយុរបស់ស្រ្តី ចំពោះជំងឺមហារីកក្រពេញប្រូស្តាត បានជាប់ចំណាត់ថ្នាក់លេខពីរ ក្លាយទៅជាជំងឺមហារីកដែល កើតឡើងច្រើនជាងគេសម្រាប់បុរសជាទូទៅ។ លើសពីនេះទៀត អត្រានៃតួលេខខាងលើនេះកំពុងតែកើនឡើងគួរឲ្យព្រួយបារម្ភ ដែលជាការចេញផ្សាយដោយ អង្គការសុខភាពពិភពលោក។
ហេតុដូចនេះហើយទើប ក្រុមហ៊ុនប្រេងម៉ាស៊ីន ELF ប្រចាំប្រទេសកម្ពុជា ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ TotalEnergies បានឧបត្ថម្ភលើ កម្មវិធី “The Distinguished Gentleman's Ride” ដែលមានការប្រមូលផ្ដុំនូវម៉ូតូរចនាបថបុរាណនិងសម័យយ៉ាងឱឡារឹកប្រកបដោយភាពកក់ក្ដៅ និងសប្បាយរីករាយនៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីការស្រាវជ្រាវជំងឺមហារីកក្រពេញប្រូស្តាត និងសុខភាពផ្លូវចិត្តរបស់បុរស កាលពីថ្ងៃអាទិត្យទី ២២ ខែឧសភាឆ្នាំ ២០២២ ។
ការជិះរួមគ្នាជាក្បួនដង្ហែក្នុងកម្មវិធីនេះបានចាប់ផ្ដើមជួបជុំនៅមុខសណ្ឋាគារ Palace gate ចាប់ពីវេលាម៉ោង 8:00 ព្រឹក ហើយបញ្ចប់នៅ ឌូផ្លិច ប៊ែលជិន ផ្លូវ 278 វត្តលង្កា។ លើសពីនេះក៏មាន BBQ ដ៏ធំមួយដោយឥតគិតថ្លៃសម្រាប់អ្នកចូលរួមទាំងអស់ និងតន្ត្រីបន្តផ្ទាល់ខណៈដែលអ្នកចូលរួមអញ្ជើញមកចូលរួមក្រុមម៉ូតូធំៗជាច្រើនទៀតក៏បានចូលរួមផងដែរចំនួនប្រមាណជា ២០០ ម៉ូតូ។
ក្រៅពីការជិះរួមគ្នាជាក្បួនដង្ហែក្នុងនោះក៏មានកម្មវិធីចាប់រង្វាន់ផ្សេងៗផងដែរ។ សប្បុរសធម៍រៃអង្គាសទឹកប្រាក់ទាំងប៉ុន្មានត្រូវបានប្រគល់ជូនអង្គការ “Movember” ដើម្បីជួយដល់អ្នកជំងឺក្រពេញប្រូស្តាតនិងជួយដល់បុរសដែលមានបញ្ហាផ្លូវចិត្តផងដែរ។
អំពី The Distinguished gentleman's Ride
កម្មវិធី The Distinguished gentleman's Ride គឺជាព្រឹត្តិការណ៍សប្បុរសធម៌សកលដែលបានបង្កើតឡើងក្នុងឆ្នាំ 2012 ដែលរៃអង្គាសប្រាក់ និងការយល់ដឹងសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាត និងសុខភាពផ្លូវចិត្តរបស់បុរសសម្រាប់អង្គការ Movember (អង្គការសប្បុរសធម៌ដែលបានចុះឈ្មោះក្នុងប្រទេសអូស្ត្រាលី ABN 48894537905) សប្បុរសធម៌។ The Distinguished Gentleman's Ride ត្រូវបានរៀបចំឡើងក្រោមក្រុមហ៊ុន Café Racer Aficionado Pty Ltd (ABN 71 165 454 740)។ ព្រឹត្តិការណ៍នេះលើកទឹកចិត្តដល់ម្ចាស់ម៉ូតូស្ទីលសម័យនិងបុរាណឱ្យជិះរួមគ្នាដោយស្លៀកពាក់ឱ្យសមតាមលក្ខណៈ Classic ។ បន្ទាប់ពីការរៃអង្គាសប្រាក់រយៈពេល 8 សប្តាហ៍ អ្នកចូលរួមបានជិះរួមគ្នាដើម្បីអបអរសាទរមូលនិធិដែលបានរៃអង្គាស និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពបុរសនៅក្នុងសហគមន៍។
អំពីក្រុមហ៊ុនតូតាល់អេនើជី ម៉ាកធីង(ខេមបូឌា)ខូអិលធីឌី
ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា)ខូអិលធីឌី បានធ្វើប្រតិបត្តិការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ1993។ ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា) ផ្តល់ជូននូវផលិតផលនិងសេវាកម្មជាច្រើនប្រភេទ តាមរយៈស្ថានីយប្រេងឥន្ធនៈជាង120 ដែលមានហាងBonjourជាង70ហាង ការលក់ផ្ទាល់ដល់អតិថិជនB2B និងវិស័យអាកាសចរណ៍។ លើសពីនេះទៀតតូតាល់អេនើជីកាតផ្តល់ជូននូវ មធ្យោបាយងាយស្រួលក្នុងការចំណាយនិងគ្រប់គ្រងការទិញឥន្ធនៈហើយនឹងសេវាកម្មផ្សេងទៀតរួមមានការវិភាគប្រេងដែលប្រើរួចផ្លាស់ ប្តូរប្រេង លាងសំអាតយានយន្ត និងផលិតផលថែរក្សារថយន្ត។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចចូលទៅហ្វេសប៊ុកផ្លូវការខាងក្រោម៖ www.facebook.com/TotalCambodge ។
ពត៌មានកំសាន្តផ្សេងៗទាក់ទងនឹងកម្មវិធីសប្បុរសធម៌ ការជួបជំុសម្រាប់អ្នកស្រលាញ់យាន្តយន្ត និងបរិស្ថាន សូមក្លាយជាសមាជិក Motorbike and Car Care by TotalEnergies គ្រុប៖ Motorbike & Car Care by TotalEnergies | Facebook ៕
អត្ថបទ៖ រក្សា