អតីតពិធីករ VJ រតនា៖ “ធ្វើជាតារាគ្មានថ្ងៃមានទេ បើមិនឆ្លៀតចេញរកស៊ីក្រៅ”
- 2022-06-03 07:42:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតពិធីករ VJ រតនា៖ “ធ្វើជាតារាគ្មានថ្ងៃមានទេ បើមិនឆ្លៀតចេញរកស៊ីក្រៅ”
ចន្លោះមិនឃើញ
អតីតពិធីករ CTN ដែលជាដៃគូជាមួយស្រីស្អាត ជីជី គឺលោក VJ រតនា បានចេញមុខទម្លាយការពិត អំពីមូលហេតុដែលលោកសម្រេចចិត្តដើរចេញពីសិល្បៈ ក៏ព្រោះតែលោកយល់ឃើញថាធ្វើជាតារាគ្មានថ្ងៃមានទេ បើមិនឆ្លៀតចេញក្រៅរកស៊ី ឬព្យាយាមសន្សំ។
ឆ្លើយតបទៅនឹងសំនួររបស់មហាជន ដែលតែងតែឆ្ងល់ថា ប្រជាប្រិយកំពុងល្បី ហេតុអ្វីបានជាអតីតពិធិករ CTN រតនា សុខចិត្តលាឈប់ ងាកទៅចាប់របររកស៊ីជាមួយភរិយាទៅវិញ។ មិនឱ្យមហាជនឆ្ងល់ច្រើន អតីតពិធីកររូបនេះបានចេញវីដេអូឆ្លើយតបថា លោកជាមនុស្សម្នាក់ដែលស្រលាញ់សិល្បតាំងពី នៅវ័យកុមារភាព ហើយគ្រប់យ៉ាងក៏បានសម្រេចទៅតាមអ្វីដែលលោកប្រាថ្នា ប៉ុន្តែក្រោយមកលោក ក៏លាឈប់វិញក៏ព្រោះតែ សិល្បមិនបានជួយឱ្យលោកមាននោះទេ បើមិនឆ្លៀតចេញរកស៊ីខ្លួនឯង។
ធី រតនា ថ្លែង៖ “ខ្ញុំបានឈប់ពីសិល្បក្នុងឆ្នាំ២០១៧ ទាំងដែលនៅស្ដាយខ្លះដែរ ប៉ុន្តែខ្ញុំត្រូវតែចំណាយ ពេលជាមួយគ្រួសារ និងប្រឹងរកស៊ីខ្លួន បើពឹងលើសិល្បមិនមានទេ មានលុះត្រាតែអ្នកសិល្បខ្លះគាត់មាន ឪពុកម្ដាយមានស្រាប់ ដូច្នេះខ្ញុំសុខចិត្តរកស៊ី”។
អតីតពីធិកររូបនេះបានបន្តថា ជូនចំពោះមហាជន សូមកុំគិតថាអ្នកសិល្បសុទ្ធតែមានទាំងអស់ លោក សុខចិត្តលះបង់ការងារច្រើន ងាកមករកស៊ីវិញ ក៏ព្រោះតែរយៈជាង២០ឆ្នាំក្នុងជីវិតសិល្បលោកមិនមាន អ្វីសល់នោះទេ បើមិនចេញរកស៊ី៕