លើកដំបូងក្នុងជីវិត សុខ សីឡាលីន យំលែងខ្មាសគេក្នុងកម្មវិធី ព្រោះបេក្ខភាព Cambodian Idol ម្នាក់

  • 2022-06-06 02:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់សប្ដាហ៍ទី នៃកម្មវិធី Cambodian Idol បេក្ខភាពជា​ច្រើននៅតែបន្តបង្ហាញ​សមត្ថភាព ទាក់ចិត្តគណៈកម្មការឲ្យប្រគល់ YES ឲ្យ ដើម្បីមានសិទ្ធិឈាន​ទៅវគ្គ​បន្តទៀត។ ក្នុងចំណោមអ្នកដែល​ឡើង​បង្ហាញ​សំនៀងក្នុងកម្មវិធី មាន​បេក្ខភាពម្នាក់ដែលគ្រប់គ្នាចាំជាប់ក្នុងចិត្ត និងចាប់អារម្មណ៍ជាងគេ នោះគឺ ណាន វីសារ

ក្រៅពីសំឡេងពីរោះ វីសារ មាន​ទាំងរូបសម្រស់ ការតុបតែងខ្លួនសមជាតារា ពូកែដាក់អារម្មណ៍ក្នុង​បទចម្រៀង រហូតធ្វើឲ្យគណៈកម្មការ សុខ សីឡាលីន ស្រក់ទឹកភ្នែក។ ពេល​រាក់ទាក់ស្វាគមន៍ គ្រប់គ្នារួម ដល់ពេល វីសារ បង្ហាញសមត្ថភាព ដោយលោកបាន​លើកយកបទចម្រៀង «តើបងមានថ្ងៃនោះទេ» មកបកស្រាយ ថែមទាំងប្រកាសថាផ្ញើជូនជាពិសេសដល់ Judge សុខ សីឡាលីន ទៀត។

ច្រៀងមិនទាន់ចប់ស្រួលបួលផង Judge នារីរូបនេះ​ក៏ស្រាប់តែស្រក់ទឹកភ្នែក ដោយដំបូង Judge នាក់ ទៀតគិតថា នាងសម្ដែង ប៉ុន្តែទើបដឹងថា សីឡាលីន យំពិតមែន។ ហេតុផលពីក្រោយ ក៏ព្រោះនាង ក្ដុកក្ដួលខ្លាំងពេក នឹងអត្ថន័យបទចម្រៀង ដែលបុរសម្នាក់ច្រៀងលួងលោមមនុស្សជាទីស្រឡាញ់ ហើយផ្ដល់ក្ដីសង្ឃឹម ប្រាថ្នាចង់មើលថែអស់មួយជីវិត។

តាមការរៀបរាប់ សីឡាលីន ថា៖ «និយាយត្រង់ ក្នុងជីវិតខ្ញុំ ក្រៅតែពីប៉ាម្នាក់ មិនដែលមានបុរសណាផ្ដល់ភាព...គេហៅថាកក់ក្ដៅ...សូម្បីតែបងប្រុស ក៏គាត់អត់ដែលផ្ដល់ភាពកក់ក្ដៅ ហើយក៏កម្រមានបុរសណា​ដែលនិយាយពាក្យលួងលោម ផ្អែមល្ហែម ដែលក្នុងន័យថាលើកទឹកចិត្ត ជាមនុស្សស្រីម្នាក់ដែលថា...ខ្ញុំរាល់ថ្ងៃដូចជាប្រុសផងស្រីផង… តែគ្រាន់តែថាមិនមែនរំភើបអីទេ គឺរំភើប គាត់បាញ់ព្រួញមកចំៗពេក ចំចំណុចអ្វីដែលយើងកំពុងតែខ្វះខាត។ ពេលខ្លះនិយាយត្រង់ហ្មង ឃើញក្ដីសុខរបស់គ្រួសារបង ញ៉ា (ឱក សុគន្ធកញ្ញា) ធ្វើឲ្យខ្ញុំរំភើបមែន...ប្រហែលជាខ្ញុំរឹងមាំពេកទេដឹង បានជាខ្ញុំកម្រជួបបុរសណាដែលគាត់ចងជួយមើលថែ»។

ក្រោយស្ដាប់ការរៀបរាប់អស់ហើយ គ្រប់គ្នារឹតអាណិត សុខ សីឡាលីន ដែល​ជាមនុស្សស្រីរឹងមាំមែន ប៉ុន្តែឯកា ហើយអ្នកគាំទ្របានលើកទឹកចិត្តគ្រប់គ្នា។

ងាកមក វីសារ វិញ ធ្វើបានយ៉ាងល្អ រហូតគណៈកម្មាការរកពាក្យរិះគន់គ្មាន ដោយសារលោកធ្វើបានល្អទាំងព្រម ដូច្នេះជាលទ្ធផលលោកអាចទទួលបាន YES ដល់ទៅ ៤ ពីគណៈកម្មការ។ រង់ចាំទស្សនាភាគបន្តនូវការប្រកួតប្រជែងក្នុងកម្មវិធី តើបេក្ខភាពរូបភាពនឹងបង្ហាញទេពកោសល្យអស្ចារ្យយ៉ាងណាទៀត?