ពិតជាមានមែន! ឡាន Mercedes ស៊េរីថ្មីនេះ ជិះ១០០គ.ម ស៊ីសាំងតែកន្លះលីត្រ
- 2022-06-06 03:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាមានមែន! ឡាន Mercedes ស៊េរីថ្មីនេះ ជិះ១០០គ.ម ស៊ីសាំងតែកន្លះលីត្រ
ចន្លោះមិនឃើញ
Mercedes-Benz ទើបតែបានប្រកាសចេញរថយន្តស៊េរីថ្មីឆ្នាំ២០២៣ ប្រើម៉ាស៊ីន Hybrid មានម៉ូដែលដូចជា GLC 200 4Matic, GLC 300 4Matic និង GLC 220d 4Matic និងប្រើ plug-in Hybrid ដែលមានម៉ូដែលដូចជា GLC 300e 4Matic, GLC 400e 4Matic និង GLC 300 de 4Matic ដោយសុទ្ធតែមានកម្រិតស៊ីសាំងតិច។
សម្រាប់រថយន្ត Hybrid
-GLC 200 4Matic ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ២០១សេះ និងកម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ៨,២លីត្រក្នុង១០០គ.ម (ក្នុងក្រុង) និង ៧,៣លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។
-GLC 220 d 4Matic ប្រើម៉ាស៊ីនសាំងចំណុះ ១,៩លីត្រ មានកម្លាំង ១៩៤សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ៥,៩លីត្រក្នុង១០០គ.ម (ក្នុងក្រុង) និង ៥,២លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។
-GLC 300 4Matic ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ២៥៥សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ៨,២លីត្រក្នុង១០០គ.ម (ក្នុងក្រុង) និង ៧,៣លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។
ចំពោះរថយន្ត Plug-in Hybrid
-GLC 300 e 4Matic ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ៣០៨សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ០,៨លីត្រក្នុង១០០គ.ម (ក្នុងក្រុង) និង ០,៦លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។
-GLC 400 e 4Matic ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ០,៨លីត្រក្នុង១០០គ.ម (ក្នុងក្រុង) និង ០,៦លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។
-GLC 300 de 4Matic ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩លីត្រ មានកម្លាំង ៣២៨សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីប្រេង ០,៧លីត្រក្នុង១០០គ.ម (ក្នុងក្រុង) និង ០,៥លីត្រក្នុង១០០គ.ម (ក្រៅក្រុង)៕