Judge ជាប់អន្ទាក់ទាល់តែបាន! បេក្ខភាព Cambodian Idol សប្ដាហ៍ថ្មីទាំង ២៣រូប សុទ្ធតែជើងខ្លាំង

  • 2022-06-06 05:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាពសប្ដាហ៍ថ្មីរបស់កម្មវិធី Cambodian Idol ក៏មិនចាញ់បេក្ខភាពសប្ដាហ៍មុនៗដែរ ដោយបាន​ថ្ពក់ចិត្តគណៈកម្មការឲ្យទទួលយកទៅវគ្គបន្តទៀត​ផ្អែកលើទេពកោសល្យដែលពួកគេបង្ហាញ។

ពួកគេ​សុទ្ធតែធ្វើបានល្អតាមរយៈការបង្ហាញសំនៀង ទឹកមុខ​ កាយវិការគ្រប់បែប​យ៉ាង ដើម្បីអន្ទងចិត្ត Judge ទាំង ឲ្យព្រមឆ្លើយ YES។ ជាការពិតក្នុងចំណោម​អ្នក​ដែល​បង្ហាញ​មុខប្រកួតនៅសប្ដាហ៍នេះខ្លះ មាន​ភាពអង់អាចក្លាហាន និងស្ទើរតែស៊ាំនឹងឆាក មិនមានការភ័យខ្លាចក៏ដោយ ក៏នៅមាន​បេក្ខភាពខ្លះទៀតភ័យ ព្រោះ​វាជា​ឱកាសដំបូង​សម្រាប់ពួកគេក្នុងការប្រឡងបទចម្រៀងផ្ទាល់នៅមុខគណៈកម្មការដែលសុទ្ធតែជាកំពូលតារា​ចម្រៀងអាជីព ម្យ៉ាងពួកគេ​ព្យាយាម​ប្រមូលការតាំងចិត្តធ្វើឲ្យបាន ដើម្បីឈាន​ទៅវគ្គ​បន្ត។

ជាមួយគ្នានោះ ក្នុងចំណោម​បេក្ខភាព​សប្ដាហ៍នេះ អ្នកដែល​មាន​សិទ្ធិឈាន​ទៅវគ្គបន្តទៀតមាន​ចំនួន ២៣ រូប ។ ពួកគេសុទ្ធតែជា​ជើងខ្លាំង ខាងប្រើសំឡេង មិនអាចគណៈកម្មការមើលរំលងបាន​ឡើយ៖

១. ស៊ុយ សុភ័ក្ត្រ ច្រៀងបទ «មាតាដៃ១០០»

២. អ៊ុន រ៉ាវី ច្រៀងបទ «ឆ្នេរអនុស្សារ»

៣. ណាន វីសារ ច្រៀងបទ «តើបងមានថ្ងៃនោះទេ»

៤. ថន រតនា​ ច្រៀងបទ «បេះដូងអ្នកចម្រៀង»

៥. ស្រស់ រ៉ូឡុង ច្រៀងបទ «ចុកដូចគេបុកមួយកាំបិត»

៦. សុភារម្យ និង រដ្ឋា

៨. អូន អែម ច្រៀងបទ «បេះដូងអ្នកប្រដាល់»

៩. អែម អាត ច្រៀងបទ «ខូចចិត្តត្បិតព្រាត់អូន»

១០. រ៉េត ស្រីមុច ច្រៀងបទ «ខ្លាចឃ្លាត»

១១. វ៉ែន មករា ច្រៀងបទ «ដុកទ័រលុយច្រើន»

១២. វី ឆៃយ៉ា ច្រៀងបទ «ស្រលាញ់គ្នារហូតក្លាយជាយាយតា»

១៣. នាង ដាវីន ច្រៀងបទ «ថ្ងៃបាក់រសៀល»

១៤. ហេង ម៉េងជីង ច្រៀងបទ «១ខែ ១០ថ្ងៃ»

១៥. ស្រី វ៉ាឃីម ច្រៀងបទ «សុខទុក្ខបងយ៉ាងណាអូនចង់ដឹងទេ»

១៦. ខេង លីដា ច្រៀងបទ «ខ្នើយ»

១៧. ហាវ លីហូវ ច្រៀងបទ «ស្នេហ៍ឯកា»

១៨. នួន បូលក្ខណ៍ ច្រៀងបទ «អូនគិតដល់បង»

១៩. ឃីត ដាណែត ច្រៀងបទ «ស្រលាញ់រាប់ឆ្នាំបានត្រឹមសង្សារ»

២០. ខុម ចំរុង ច្រៀងបទ «ផ្ការីកក្នុងចិត្ត»

២១. រ៉ុង ណារើន ច្រៀងបទ «អស់សិទ្ធថែតែនៅបារម្ភ»

២២. ទេព សីហា​ ច្រៀងបទ «ឈឺចាប់»

២៣. ឈឿង គីមហុង ច្រៀងបទ «បេះដូង១០០»

អត្ថបទ៖ ធារី

អត្ថបទថ្មី