កំពូលម៉ូឌែល Royal Enfield & Meteor 350cc មានស្តុកវិញហើយ ជាមួយនឹងការមកដល់នៃម៉ូឌែលពិសេសមួយទៀតក្នុងពេលឆាប់ៗ

  • 2022-06-06 07:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរង់ចាំស្តុកជាច្រើននៃម៉ូឌែល Royal Enfield Classic 350cc ប្រភេទស៊ីឡាំងមួយនិង long stroke, ហើយប្រភេទ cruiser បើកបរក្នុងទីក្រុងនៃ Meteor 350cc និងធ្វើអោយការទន្ទឹងរង់ចាំនៃអតិថិជនប្រមាណ ២០នាក់ដែលធ្វើការបញ្ជារកក់តាំងពីខែមេសា ឆ្នាំ២០២២ បានបង្អួតវត្តមានម៉ូតូរបស់ខ្លួននៅលើដងវិថីក្នុងពេលឆាប់ៗ។

ម៉ូតូនេះត្រូវបានបំពាក់ដោយស៊ីឡាំងមួយនិង 4 stroke រួមជាមួយនឹង air-oil cooled ពិតជាអនុញ្ញាត្តឱ្យអ្នកជាម្ចាស់និងអ្នកបើកបរថ្មីៗទាំងអស់គ្នាទទួលបានភាពសប្បាយរីករាយក្រៃលែង។ បន្ថែមពីនេះទៀតម៉ូតូមួយនេះនឹងបំពេញបំណងចំពោះការបើកបររបស់អ្នកជាមួយនឹងចំណុះ​ធុងសាំង ១៣លីត្រ មិនថាអ្នកធ្វើដំណើរយូរប៉ុនណានោះទេ ក៏មិនមានភាពរអាក់រអួលដែរហើយកាន់តែមានទំនុកចិត្តនឹងប្រព័ន្ធ FI, Fuel Injected ដែលជួយសន្សំសំចៃសាំងនិងពេលវេលារបស់អ្នកផងដែរ។

ហេតុអ្វីបានជាប្រភេទម៉ាស៊ីន 350cc មួយនេះនៅតែជាជម្រើសទីមួយរបស់អតិថិជនក្នុងខណៈពេលដែលពួកគាត់អាចទិញម៉ូតូជប៉ុនដែលមានស្តុកស្រាប់? ទាំង Meteor រឺ Classic 350cc ត្រូវបានរចនាឡើងយ៉ាងស្រស់ឆើតឆាយជាមួយនឹងពណ៍ជាច្រើនដែលធ្វើឱ្យមានការជោគជ័យយ៉ាងខ្លាំងជាមួយនឹងអតិថជនក្នុងស្រុក។

ម៉ូតូមួយនេះមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ភ្ងៀវប្រុសស្រីព្រោះតែវាផ្តល់នូវបទពិសោធន៍ក៏ដូចជាការងាយស្រួលជិះពិតៗដែលផ្ទុយស្រឡះពីម៉ូតូជប៉ុនផ្សេងទៀត។ នៅពេលអ្នកបានបើកនិងអង្គុយនៅលើម៉ូតូ Classic 350cc វានឹងធ្វើអោយដងខ្លួនរបស់អ្នកស្របស្មើទៅនឹងកំពស់សមល្មមរបស់ម៉ូតូ, អារម្មណ៍ត្រជាក់ស្រស់ថ្លាជាមួយនឹង seat height 805mm និង ground clearance 170mm។ . គុណសម្បត្តិទាំងអស់នេះនឹងធ្វើអោយប្រជាជនអាស៊ានសម្របខ្លួនបានយ៉ាងល្អក្នុងការបើកបរជាមួយនឹងកំពស់របស់ម៉ូតូដោយមិនចាំបាច់មានអារម្មណ៍ថាវាខ្ពស់ពេករឺពិបាកក្នុងការគ្រប់គ្រងនោះទេ។

ត្រូវបានរចនាឡើងក្នុងបរិបទផ្សងព្រេងនិងព្រឺព្រួច Royal Enfield Cambodia មានសេចក្តីសោមន្សរីករាយនិងស្វាគមន៍បងប្អូនរបស់ Himalayan ក្នុងពេលឆាប់ៗ ក្នុងស្មារតីប្រភេទជា ADV Crossover ពិតៗ។ ការបើកបង្ហាញទៅកាន់អតិថិជនគ្រប់គ្នាថា ម៉ូឌែល Scram 411 ជំនាន់ថ្មីនិងមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជានាកំឡុងខែសីហា ឆ្នាំ២០២២ នេះ។

ម៉ូតូ Scram 411 គឺជាការបន្តនៃដំណើរស្វែងរកឥតឈប់ឈររបស់ Royal Enfield ដើម្បីបើកដំណើរការនៃសកម្មភាពដំណើររុករកទៅមុខទៀត និងបង្កើតម៉ូតូដែលល្អ ហើយស័ក្កិសមបំផុត សម្រាប់រាល់ដំណើរផ្សងព្រេង។ Scram 411 គឺជាម៉ូតូប្រភេទថ្មី ដែលផ្ដល់ នូវភាពរំជើបរំជួលពិតប្រាកដ និងភ្ជាប់មកជាមួយ DNA ដំណើរផ្សងព្រេងដ៏រឹងមាំ។ ម៉ូតូនេះផ្ដល់នូវការបើកបររលូនស្ទុះល្អនៅលើផ្លូវក្នុងទីក្រុង មិនតែប៉ុណ្ណោះក៏មានមុខងារបត់បែនច្រើន ប្រកបដោយសមត្ថភាពខ្ពស់ដែលអាចទប់ទល់គ្រប់ស្ថានភាពផ្លូវដែលអ្នកបើកបរមិនបានដឹងមុន៕