[Podcast] លោក ហុង រ៉ាយុទ្ធ៖ ឧបសគ្គនៅក្នុងអាជីវកម្មសាងសង់ផ្ទះ ជាចិត្តជំរុញឲ្យលោកមានគំនិតបង្កើត HomeApp ឡើង

  • 2022-06-08 02:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HomeApp ដែល​មាន​ផ្ដល់​សេវា​កម្ម​ក្នុងការគូរប្លង់ សាងសង់និងតុបតែងគេហដ្ឋាន និងមានលក់ផលិតផលសម្ភារះសំណង់ ប្រកប​ដោយ​គុណភាពខ្ពស់ និង​សម្ភារៈ ផ្សេងៗទៀតព្រមទាំងមានសេវាកម្ម ដឹក​ដល់​ទីតាំង​ផ្ទាល់​ៗ​ថែមទៀត​។ ​​លោក ហុង រ៉ាយុទ្ធ គឺ​ជា Co-Founder របស់ HomeApp បាន​ប្រាប់​ថា​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​លោក​បាន​ចេញ​ធ្វើ​ការ​ជា​អ្នក​គូរ​ប្លង់ និង​បាន​ម៉ៅ​ការ​ធ្វើ​ធ្វើ​ផ្ទះ​មាន​លក្ខណ:​តូច​តាច​ប៉ុណ្ណេះ ប៉ុន្តែ​ដោយ​ការ​ជួប​ប្រទះ​បញ្ហា​មិន​ចេះ​ចប់​នៅ​លើ​ការ​ងារ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​លោក​និង​ក្រុម​របស់​លោក​ចាប់​ផ្ដើម​មាន​គំនិតបង្កើត HomeApp ឡើង ដើម្បី​ជួយ​សម្រួល​ដក់​ទៅកាន់ម្ចាស់គម្រោង ឬ អ្នកម៉ៅការគម្រោងជាដើម។ ​​​​

HomeApp ​បាន​បង្កើត​ឡើង​មាន​ការ​ចូល​រួម​ពី​សហ ស្ថាបនិកចំនួន ៥ រូបដែលមានជំនាញផ្សេងៗគ្នាក្នុងនោះមានដូចជា៖ 1. លោក គង់ ហុងលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្វូមអែប 2. លោក ញែម ចាន់ចាវ ប្រធានផ្នែកទីផ្សារនិងផ្នែកលក់ 3. លោក ទូច ឆាយ ប្រធានផ្នែកតិចណូឡូជី និងវេបសាយ 4.​ លោក ជា បូរ៉ា ប្រធានផ្នែក Mobile App Development 5. លោក ហុង រ៉ាយុទ្ធ ប្រធានផ្នែក ទំនាក់ទំនង និងសេវាកម្ម។

ដើម្បី​បាន​ដឹង​កាន់​តែ​ច្បាស់​ពីលោក ហុង រ៉ាយុទ្ធ តោះ​ទៅ​ស្ដាប់ Podcast ខាង​ក្រោម​៖

Listen to "សេវាកម្ម HomeApp និងគន្លឹះអាជីវកម្មពី លោក ហុង រ៉ាយុទ្ធ l Starting Up Ep41" on Spreaker.

អត្ថបទ៖ ម៉េងងី