វាយ​បក​សាហាវ! បែលហ្ស៊ិក​លត់​​ប៉ូឡូញ​ដល់​ទៅ​ ៦-១ នៅពាន Nations League

  • 2022-06-09 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​​​បាន​ប្រកួត​វាយ​បក​យក​ឈ្នះ​ប៉ូឡូញ​​ក្នុង​លទ្ធផល ៦-១ ក្នុង​ពាន​រង្វាន់ Nations League រដូវ​កាល​២០២២-២៣។

​​​ខ្សែ​ប្រយុទ្ធ​​របស់ Bayern Munich កីឡាករ Robert Lewandowski ជា​​អ្នក​រក​គ្រាប់​បាល់​​នាំ​មុខ​ឲ្យ​ប៉ូឡូញ​​ ហើយ​ក៏​ជា​គ្រាប់​ទី​៧៦​​សម្រាប់​គេ​នៅ​ជម្រើសជាតិ​​​ផង​ដែរ។ ប៉ុន្តែ​មុន​នឹង​​បញ្ចប់​វគ្គ​ទី​មួយ ខ្សែ​បម្រើ Axel Witsel ក៏​បាន​ទាត់​បញ្ចូល​ទី​ជួយ​​បែលហ្ស៊ិក​តាម​ស្មើ ១-១។

ឈាន​ដល់​វគ្គ​ទី​ពីរ​ការ​ប្រកួត​កាន់​តែ​ប្រែប្រួល​ខ្លាំង ដោយ​ខាង​​​បែលហ្ស៊ិក​​រក​បាន​ដល់​ទៅ​៥​គ្រាប់​បន្ថែម។ ខ្សែ​បម្រើ​ប្រយុទ្ធ Leandro Trossard ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ខណៈ Kevin de Bruyne, Leander Dendoncker និង Lois Penda រក​​បាន​ម្នាក់​មួយ​គ្រាប់។

នេះ​គឺ​ជា​ជ័យជម្នះ​ដំបូង​សម្រាប់​បែលហ្ស៊ិក​​​ក្នុង​២​ប្រកួត​កន្លង​ទៅ​នៃ​ Group A4 ដោយ​ប្រកួត​ដំបូង​ពួក​គេ​ចាញ់​ហុល្លង់​ ៤-១។ ហុល្លង់​បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​ក្នុង​ពូល​​មាន​៦​ពិន្ទុ​ពេញ ស្របពេល​ដែល​បែលហ្ស៊ិក​និង​​ប៉ូឡូញ​មាន​៣​ពិន្ទុ​ដូច​គ្នា ឯ​វែល​នៅ​បាត​តារាង​​គ្មាន​ពិន្ទុ​រាប់៕ ​​

​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ