កាន់លុយត្រឹម ៦០០ ដុល្លារ ក៏អាចទិញបានឡេបថបរូបរាងស្អាត ល្បឿនលឿនកប់ ក្នុងជម្រើសទាំង ៧ នេះ
- 2022-06-09 04:17:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់លុយត្រឹម ៦០០ ដុល្លារ ក៏អាចទិញបានឡេបថបរូបរាងស្អាត ល្បឿនលឿនកប់ ក្នុងជម្រើសទាំង ៧ នេះ
ចន្លោះមិនឃើញ
ឡេបថបចាស់កំពុងធ្វើទុក្ខហើយ អញ្ចឹងនៅចាំអីទៀត ទិញថ្មីតែម្តងទៅ ជាមួយជម្រើសឡេបថប ទាំង ៧ ខាងក្រោមនេះ ដែល Sabay បានជ្រើសរើសជាពិសេស សម្រាប់សម្រួលដល់ការសម្រេចចិត្តរបស់ប្រិយមិត្ត។ តោះទៅមើលទាំងអស់គ្នា ថាតើឡេបថបណាដែលស័ក្កសមសម្រាប់ប្រើប្រាស់បំផុតក្នុងទឹកលុយខ្ទង់ ៦០០ដុល្លារ។
១. MSI Modern 14 B10MW ៥៥០ដុល្លារ
MSI មិនត្រឹមតែផលិតកុំព្យូទ័រហ្គេមនោះទេ ឡេបថបសម្រាប់ការងារការិយាល័យក៏មានដែរ ជាមួយនឹងតម្លៃធូរថ្លៃគ្រាន់បើ។ MSI Modern 14 នេះមានទំហំអេក្រង់ ១៤អ៊ីញ គែមស្តើងរូបរាងស្អាត ប្រណិត ពិសេសសម្រាប់អ្នកធ្វើការងារការិយាល័យ។
លក្ខណៈពិសេសរបស់កុំព្យូទ័រនេះមានដូចជា៖
**២.ACER Aspire Extensa 14 2022 ៥៧៩ ដុល្លារ**
មិនសុខពីម៉ូឌែលខាងលើនោះទេ ACER Aspire Extensa 14 នេះក៏ជាប្រភេទឡេបថបស្តើង ស្រាល និងមានកម្លាំងម៉ាស៊ីនខ្លាំង ជាពិសេសនោះគឺមាន RAM ដល់ 16GB និងទំហំផ្ទុក 512GB ដែលល្មមសម្រាប់គ្រប់ការងារទូទៅ។
លក្ខណៈពិសេសរបស់កុំព្យូទ័រនេះមានដូចជា៖
៣. ASUS VivoBook 14 (F415) 2022 ៥៨៩ដុល្លារ
Asus VivoBook ប្រហែលជាមានប្រិយមិត្តច្រើនស្គាល់ពីវា ដោយសារតែរូបរាងតូចច្រឡឹង ស្តើង មើលមកមានភាពថ្លៃថ្នូរ អាចប្រើបានគ្រប់ស្ថានការការងារ។ ឡេបថបនេះល្មមសម្រាប់អ្នកដែលមិនចូលចិត្តស្ពាយកុំព្យូទ័រធ្ងន់ៗ និងមានទំហំធំ។
លក្ខណៈពិសេសរបស់កុំព្យូទ័រនេះមានដូចជា៖
៤. HP Pavilion Aero 13 ៦៤៩ដុល្លារ
ឡេបថបនេះ ហាក់ចម្លែកបន្តិច ព្រោះវាមិនមែនប្រើប្រាស់ឈីប Intel ដូច៣ម៉ូឌែលខាងលើនោះទេ។ HP Pavilion Aero 13 បំពាក់ដោយ CPU AMD Ryzen 5 5600U 6-Core 12-Thread ខ្លាំងសម្រាប់ការងារទូទៅ ហើយបន្ថែមនឹងការរួមចំណែកពី GPU AMD Radeon Graphics 7 Core ទៀតនោះ វាអាចរាប់រងទាំងការងារ Design បានថែមទៀតផង។ ចំណុចអវិជ្ជមានមួយរបស់វាគឺមានទំហំអេក្រង់ត្រឹម ១៣,៣អ៊ីញ។
លក្ខណៈពិសេសរបស់កុំព្យូទ័រនេះមានដូចជា៖
៥. MSI Modern 14 B11SB ៦៨៩ដុល្លារ
MSI Modern 14 B11SB មានលក្ខណ៉ដូចគ្នាច្រើន នឹង MSI Modern 14 B10MW នៅលេខរៀងទី១ ទាំងរូបរាងជាដើម។ ប៉ុន្តែវាប្រើឈីបជំនាន់ថ្មី ទី១១ 11th Gen Intel Core i5-1155G7 មានភាពទាន់សម័យ និងដំណើរការលឿនជាង។ ប៉ុន្តែចំណុច១ ដែលមិនគួរយកវាគឺ វាមានតម្លៃថ្លៃជាងម៉ូដែលខាងលើច្រើនគួរសម ហើយមានទំហំផ្ទុកត្រឹម 256GB។
លក្ខណៈពិសេសរបស់កុំព្យូទ័រនេះមានដូចជា៖
៦. Dell Inspiron 13 5310 Laptop ៦៤៩ដុល្លារ
ឡេបថបមួយនេះស័ក្កសមសម្រាប់អ្នកដែលចូលចិត្តរូបរាងតូចៗ ស្តើង។ ទោះបីវាតូចត្រឹម ១៣,៣ អ៊ីញ ប៉ុន្តែវាប្រើ CPU កម្រិតខ្ពស់ 11th Gen Intel i5-11320H 8-Thread អមដោយ GPU Intel Iris Xe Graphics។
លក្ខណៈពិសេសរបស់កុំព្យូទ័រនេះមានដូចជា៖
៧. DELL Inspiron 3501 Touch ៦៤៩ដុល្លារ
បើទំហំមិនមែនជាបញ្ហា អ្នកអាចជ្រើសរើសម៉ូឌែលមួយនេះ ក៏បាន ព្រោះវាខ្លាំងប្រើ CPU 11th Gen Intel Core i7-1165G7 មានទំហំអេក្រង់ធំ ១៥,៦អ៊ីញ ជាពិសេសនោះគឺមានអេក្រង់ថាប់ មានក្តារចុចពេញលក្ខណៈ ល្អសម្រាប់អ្នកដែលឧស្សាហ៍ប្រើប្រាស់ក្តារចុចលេខ។
លក្ខណៈពិសេសរបស់កុំព្យូទ័រនេះមានដូចជា៖
ឡេបថបទាំង ៧ខាងលើ សុទ្ធតែល្អដូចៗគ្នា ទៅតាមការស្រឡាញ់ និងខ្ទង់ចំណាយរបស់លោកអ្នក។ ក៏សូមបញ្ជាក់ផងដែរថា ឡេបថបខាងលើមានតម្លៃដាក់លក់លើទីផ្សារ អាចប្រែប្រួលទៅតាមជាក់ស្តែង និងរដូវកាលប្រូមូសិននានា៕