មុខងារជួយសួត Google Maps ទើបដាក់ឱ្យប្រើថ្មីៗ

  • 2022-06-09 04:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Maps ទើបដាក់ឱ្យប្រើមុខងារថ្មី Air Quality ដើម្បីជួយអ្នកប្រើអាចដឹងតំបន់ណាមួយមានខ្យល់អាកាសល្អ មធ្យម ឬមិនល្អ ដែលវាបែងចែកជាលេខក្រឹតពីទាបទៅខ្ពស់ ដោយលេខទាបបង្ហាញថាខ្យល់អាកាសល្អ និងលេខខ្ពស់គឺអាកាសធាតុប៉ះពាល់ខ្លាំងដល់សុខភាព។

បច្ចុប្បន្នមុនងារថ្មីនេះ ដំណើរការនៅទ្វីបមួយចំនួនប៉ុណ្ណោះ ដូចជានៅសហរដ្ឋអាមេរិច ឥណ្ឌា និងអូស្ត្រាលី ជាដើម។ ដោយឡែកទិន្នន័យខ្យល់ទាំងនេះ ត្រូវបានផ្ដល់ពីស្ថាប័ន្ធពាក់ព័ន្ធគួរឱ្យទុកចិត្តជាច្រើនផងដែរ ដូចជា ភ្នាក់ងារការពារបរិស្ថាន (EPA) នៅសហរដ្ឋអាមេរិក, មជ្ឈមណ្ឌលជាតិអន្តរអគ្គីភ័យ (NIFC) ជាដើម។

ដើម្បីប្រើប្រាស់មុខងារ វាស់គុណភាពខ្យល់៖

  • ចូលទៅកាន់ Google Maps > ចុចលើ Maps Option (ដូចបង្ហាញក្នុងរូបខាងក្រោម)
  • ជ្រើសយក Air Quality

អត្ថបទ៖ កុសល