រំភើបជំនួស!បវរកញ្ញាកម្ពុជា ឯម គុនថង ទទួលបានពាន Miss Fashion Award នៅឥណ្ឌូនេស៊ី

  • 2022-06-09 04:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា Miss Global Cambodia ២០២២ ឯម គុនថង ធ្វើឲ្យអ្នកគាំទ្ររំភើបគ្រប់គ្នា ក្រោយឃើញវត្តមានរបស់នាងឡើងលើឆាកអន្តជាតិ ដើម្បីទទួលបានពានដ៏អស្ចារ្យមួយ នៅប្រទេសឥណ្ឌូនេស៊ី។

ថ្មីៗនេះនៅលើបណ្តាញសង្គមជាច្រើន បានចែករំលែកតៗគ្នាពីរូបភាព ក៏ដូចជាវីដេអូមួយរបស់បវរកញ្ញា ឯម គុនថង ដែលឈនៅលើឆាកប្រកួតបវរកញ្ញា នៃប្រទេសឥណ្ឌូនេស៊ី។ក្នុងនោះដែរ បវរកញ្ញារូបនេះ បានទទួលពានមួយគឺ Miss Fashion Award ក្នុងការប្រកួតបវរកញ្ញាសកលលោក Miss Global ២០២២។

បវរកញ្ញាលំដាប់រងទី២ នៃកញ្ញាឯកដ៏អស្ចារ្យកម្ពុជាឆ្នាំ២០២១ អែម គុនថង ខណះនេះនៅមិនទាន់ដឹងនៅឡើយនោះទេថា នាងអាចនិងចូលដល់Top ណាមួយ នៅក្នុងការប្រកួតនោះទេ ខណះគ្រប់គ្នាកំពុងចាំអ៊ុតមើល។តាមរយៈការឆ្លើយតបមុនដែល គុនថង ចេញទៅប្រកួត នាងបានឲ្យដឹងថា នាងសង្ឃឹម៧០ភាគរយ ព្រោះនាងជឿជាក់លើសមត្ថភាពដែលខ្លួនធ្លាប់មានបទពិសោធន៏កន្លងមកក្នុងការចេញទៅប្រកួតម្តងរួចមកហើយ។

រំលឹកផងដែរថា ស្រីស្អាតសំបុរស្រអែមស្រស់កញ្ញា ឯម គុនថង គឺជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០១៧ ដែលបានជាប់ជាជ័យលាភីលេខ២ ហើយបានតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួត Miss Earth នៅឆ្នាំ២០១៧នៅប្រទេសហ្វីលីពីន។ ចំណែកឯឆ្នាំ២០២១នេះនាងបានប្រកួតបវរកញ្ញា Miss Grand cambodia ដោយជាប់ចំណាត់ថ្នាក់លេខ៣ ហើយក៏ខាងក្រុមហ៊ុនតម្រូវឲ្យនាងទៅប្រកួតជាបវរកញ្ញាMiss Global ២០២២ នៅប្រទេសឥណ្ឌូនេស៊ីពេលនេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly