កូនខ្មែរពីររូបនាំបន្លែស្រុកស្រែចម្ការ ជិះយន្តហោះដល់ស្វីស ចម្អិនឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ពិសារលាន់មាត់សរសើរខ្លាំង

  • 2022-06-10 02:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គួរឱ្យមានមោទកភាពក្រៃលែង ដែលមុខម្ហូបខ្មែរជាច្រើនមុខ ត្រូវបានចម្អិន និងដាក់ឱ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា រួមទាំងភ្ញៀវបរទេស ឥស្សិរជនជាន់ខ្ពស់ជាច្រើនរូប បានទទួលទានក្នុងកម្មវិធីមួយ នៅទីក្រុង Davos ប្រទេសស្វីសនាពេលកន្លងទៅ។

ស្ត្រីខ្មែរពីររូបដែលជាចុងភៅដ៏ឆ្នើមមានបទពិសោធជាច្រើនឆ្នាំ ត្រូវបានផ្ដល់ឱកាសទៅចម្អិនម្ហូបដោយផ្ទាល់នៅទីក្រុង Davos នាឱកាសសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចប្រទេសស្វីសកន្លងទៅនេះ។ អ្នកស្រី ប៉ុល គឹមសាន ជាប្រធានចុងភៅ និង អ្នកស្រី សុខ គឹមសាន មេចុងភៅ ប្រចាំភោជនីយដ្ឋានសំបុកបានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដែលបានលើកយកមុខម្ហូបខ្មែរឱ្យបរទេសបានស្គាល់ ពិសេសនោះគឺមានឱកាសចម្អិនឱ្យថ្នាក់ដឹកនាំប្រទេសកំពូលៗបានទទួលទាន។

ទាំងម្ហូប និងបង្អែមខ្មែរចំនួន ១១ មុខ ទទួលបានការពេញចិត្តខ្លាំងពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា និងពីភ្ញៀវបរទេសជាន់ខ្ពស់ ទាំងរសជាតិ សោភ័ណភាព ការរៀបចំ។ ហើយមុខម្ហូបដែលចុងភៅទាំងពីរលើកយកទៅចម្អិន សុទ្ធតែបង្ហាញពីអត្តសញ្ញាណខ្មែរដូចជា សម្លកកូរ អាម៉ុក នំបញ្ចុកជាដើម។ បន្លែខ្មែរជាច្រើនមុខ ត្រូវបានយកពីប្រទេសកម្ពុជាទៅ រួមជាមួយនឹងគ្រឿងទេសខ្មែរ ធ្វើឱ្យបរទេសមានការភ្ញាក់ផ្អើល និងពេញជាខ្លាំងទៅលើរសជាតិ ដែលខុសប្លែកពីម្ហូបប្រទេសផ្សេងៗ ដែលសម្បូរជាតិខ្លាញ់ Cream បឺ ជាដើម ។

អ្វីដែលគួរឱ្យរំភើបនោះគឺសម្លកកូ ទទួលបានការពេញចិត្តជាខ្លាំងពីសម្ដេចតេជោនាយករដ្ឋមន្ត្រី រហូតធ្វើឱ្យសម្ដេចនឹកឃើញទៅដល់អ្នកម្ដាយដែលធ្លាប់ចម្អិនឱ្យពិសាយ៉ាងឆ្ងុយឆ្ងាញ់៕

សូមទស្សនាកិច្ចសម្ភាសពិសេសរវាង Sabay ​និងចុងភៅឆ្នើមទាំងពីររូប៖