ភាពយន្តភ័យរន្ធត់នៃទសវត្សរ៍ឆ្នាំ 1960 ធ្លាប់ហាមចាក់ផ្សាយ នៅចក្រភពអង់គ្លេស

  • 2022-06-10 09:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលធ្វើឱ្យទសវត្សរ៍ឆ្នាំ 1960 ក្លាយជាទសវត្សរ៍ដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយខ្សែភាពយន្តភ័យរន្ធត់។ ឆ្នាំ១៩៦០ បានចេញផ្សាយនូវចង្កោមនៃភាពយន្ដតក់ស្លុតបែបបុរាណ ដែលក្រុមប្រឹក្សាវាយតម្លៃ និងទស្សនិកជន ប្រតិកម្មចំពោះភាពយន្តរន្ធត់ទាំងនោះ ក្រៅពីការហាមឃាត់ ហើយសង្ឃឹមថានឹងមិនឃើញរឿងដ៏រន្ធត់បែបនេះទៀតទេ។

ទី១ Black Sunday

Black Sunday ចាប់ផ្តើមជាមួយឈុតឆាកដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យរន្ធត់ដែលនឹងធ្វើឱ្យខ្សែភាពយន្តនេះត្រូវបានហាមឃាត់នៅក្នុងចក្រភពអង់គ្លេសអស់រយៈពេលជាច្រើនឆ្នាំ។

នៅក្នុងការបើកសម្ពោធ ព្រះនាង Asa (Barbara Steele) ត្រូវបានកាត់ទោសឱ្យធ្វើជាមេធ្មប់ និងមានរបាំង Satanic សំពីងសំពោង និងមុតស្រួច ដែលត្រូវបានផ្ដិតលើមុខរបស់នាងដោយផ្សិតធំៗជាច្រើន។ នាងត្រូវបានគេកប់ជាមួយគូស្នេហ៍របស់នាងក្នុងបន្ទប់សម្ងាត់។

200 ឆ្នាំក្រោយមក គ្រូពេទ្យពីរនាក់បានរកឃើញផ្នូរនោះ ត្រូវបានវាយប្រហារដោយសត្វប្រចៀវ ហើយឈាមបានហៀរនៅលើមឈូសរបស់នាង។ ពួកគេចង់ដឹងចង់ឃើញរបាំងមុខព្រះនាង Satanic ភ្លាមនោះបណ្តាសាត្រូវបានសាបរលៀប ធ្វើឱ្យ Asa កាន់កាប់ស្ត្រីព្រហ្មចារីនៅក្នុងទីក្រុង Steele ម្តងទៀត ហើយបានសងសឹកគុំនំរបស់នាង។ Black Sunday គឺជាភាពភ័យរន្ធត់ដ៏អស្ចារ្យលើកដំបូងរបស់ផលិតករ Bava (Morio Bava)។

ទី២ រឿង Eyes Without a Face

ខ្សែភាពយន្ដដ៏គួរឱ្យខ្លាចរបស់ Franju គឺរឿង 'Eyes Without a Face' មានដំណើរដើមទងចេញពីគ្រូពេទ្យវះកាត់កែសម្ផស្សដែលមានជំនាញក្នុងការប្តូរជាលិកាស្បែករស់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នៅពេលដែលគាត់បង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យកូនស្រីរបស់គាត់ខូចមុខ (Edith Scob) គាត់ចាប់ផ្តើមចាប់ពង្រត់នារីៗ ហើយបកស្បែកដោយព្យាយាមធ្វើឱ្យកូនស្រីរបស់គាត់មានមុខមាត់ថ្មី។ គ្រូពេទ្យនោះបានឱ្យអ្នកធ្វើការឱ្យខ្លួន ទម្លាក់សាកសពស្រីៗចោលនៅក្នុងទន្លេ។ ទន្ទឹមនឹងនេះ កូនស្រីរបស់លោកកំពុងលួចមើលពីសកម្មភាពដែលឪពុកនាងានធ្វើ។ នៅពេលដែលនាងដឹងពីអ្វីដែលឪពុករបស់នាងកំពុងធ្វើ នាង បង្ហាញភាពសោកសៅជាខ្លាំង មិនមែនសម្រាប់ខ្លួននាងនោះទេ ប៉ុន្តែសម្រាប់ជនរងគ្រោះដែលឪពុករបស់នាងកំពុងព្យាយាមផ្សាំនាង ដោយមានតែចលនាភ្នែកនៅពីក្រោយមុខដែលមិនមានអារម្មណ៍។

ទី៣ រឿង Peeping Tom

ទស្សនិកជនមានការភ័យរន្ធត់យ៉ាងខ្លាំងចំពោះ Peeping Tom បន្ទាប់ពីបានមើលក្នុងរោងកុដ។ រឿងនេះផ្ដើមចេញពីអ្នកថតរូប/ផលិតករភាពយន្តស្ម័គ្រចិត្តម្នាក់ (Karl Boehm) ថតរូបអាក្រាតកាយ លោកតែងតែរីករាយ និងរំភើបពេលដែលលោកបានចាក់សម្លាប់មនុស្សស្រីជាច្រើននាក់អំឡុងពេលថតរូប ដោយធ្វើការសម្លាប់ដោយកាំបិតចុងស្រួចបង្កប់ក្នុងជើងកាមេរ៉ា៕