ចាប់ឈូសសក់ដូចរឿងបងប្អូនទាំង១០ ឱ្យលើកម៉ូតូដើរជុំវិញទង់ជាតិ លើក្រុមក្មេងទំនើង ផ្ទុះការគាំទ្រខ្លាំង

  • 2022-06-12 10:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំណាត់ការរបស់អធិការនគរបាលក្រុងសៀមរាប ទៅលើក្រុមក្មេងទំនើង បង្ហោះម៉ូតូ បង្កភាពអាណាធិបតេយ្យ បាត់បង់សន្តិសុខសណ្ដាប់ធ្នាប់សង្គម កំពុងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ អធិការនគរបាលក្រុងសៀមរាប បានធ្វើការចាប់ក្រុមក្មេងទំនើងជាមុខសញ្ញាបង្ហោះម៉ូតូ ចំនួន ៤ នាក់ យកទៅឈូសសក់ម៉ូតប្លែកៗ ហើយឱ្យដោះកង់ម៉ូតូខាងមុខចេញ និងពិន័យឱ្យពួកគេលើកម៉ូតូឱ្យខ្ពស់ដូចពេលបង្ហោះហើយដើរជុំវិញដងទង់ជាតិជាច្រើនជុំ។

វីដេអូ Live ផ្ទាល់របស់អធិការនគរបាលក្រុងសៀមរាប ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចូលទស្សនារាប់លានដង និងផ្ទុះការគាំទ្រខ្លាំង លើចំណាត់ការមួយនេះ ដើម្បីកុំឱ្យក្មេងទំនើងផ្សេងទៀតយកគំរូតាម។ ក្នុងវីដេអូនោះក្មេងទំនើងទាំង ៤ បានលើកម៉ូតូហើយស្រែកថា «ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ» និងដើរជុំវិញដងទង់ជាតិជាច្រើនជុំ ហត់ស្ទើរដកដង្ហើមមិនដល់គ្នា ហើយត្រូវបានសមត្ថកិច្ចនៅឈរឃ្លាំមើល និងមិនឱ្យពួកគេសម្រាកឡើយ ដោយគ្រាន់តែដោះដូរវេនគ្នាអ្នកក្រោយមកលើកខាងមុខ អ្នកខាងមុខ ទៅលើកខាងក្រោយ និងមានម្នាក់ទៀតលីកង់ម៉ូតូ។

គួរឱ្យដឹងថា ពួកគេទាំង ៤ នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកពិន័យ ក្រោយបង្កសកម្មភាពបង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យបំផុត ។ នេះជាការពិន័យក៏ដូចជាការដាស់តឿនស្មារតីថ្ងៃមុខ ថ្ងៃក្រោយកុំឱ្យប្រព្រឹត្តសកម្មភាពប្រាសចាកពីតម្លៃសីលធម៌សង្គមបែបនេះទៀត ត្រូវធ្វើជាយុវជនល្អ ស្ដាប់បង្គាប់ឪពុកម្ដាយ ខិតខំរៀនសូត្រ ទើបប្រសើរ ៕

ទស្សនាវីដេអូ៖