អ្វីដែលហ្វេនៗទន្ទឹងរង់ចាំមកដល់ហើយ! Smart សហការ​ជាមួយ​នឹង​ផលិតកម្មយក្ស YG

  • 2022-06-13 04:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតអ្វីដែលហ្វេនៗទន្ទឹងរង់ចាំមកដល់ហើយ!!! កម្មវិធី​ចម្រៀងដ៏ល្បី Pleng ប្រចាំកម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Smart Axiata បានរួម​សហការ​ជាមួយ​​នឹង​ផលិតកម្ម YG ​គ្រោង​​​ដាក់បញ្ចូល បទចម្រៀងដ៏ច្រើនសន្ធឹកសន្ធាប់​របស់​តារាចម្រៀងទាំងអស់ដែលជ្រកក្រោមផលិតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ​។​

ដូចនេះ​​រាល់​បទ​ចម្រៀង​របស់ផលិតកម្ម YG នឹងមានឆាប់ៗនេះនៅលើ Pleng តែ​ចំពោះ​កាលបរិច្ឆេទប្រកាស​ចេញ​ ​មិន​ទាន់​មាន​ការ​បញ្ជាក់​​ច្បាស់លាស់នៅ​ឡើយទេ។ សូម​ហ្វេន​ៗ​រង់​ចាំ​បន្តិច​សិន តែ​កុំ​ភ្លេច​ដោនឡូតកម្មវិធី​ Pleng ៖ Pleng.smart.com.kh/music/​

Pleng គឺជាកម្មវិធីដែលមានចំនួនអ្នកដោតឡូត​សម្រាប់ស្តាប់​ចម្រៀង​អនឡាញ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុងប្រទេសកម្ពុជា។ អតិថិជនរបស់​ Pleng ទាំងអស់អាចរីករាយជាមួយចម្រៀងជាង ១ លានបទពីតារាចម្រៀង ជាតិ និង អន្តរជាតិ ជាង ១ មុឺននាក់។ Pleng ភ្ជាប់តារាចម្រៀងខ្មែរ ជាមួយអតិថជនដែល កំពុងតែ កើនឡើងជាលំដាប់ ផ្តល់តម្លៃដល់ចម្រៀងក្នុងស្រុក និងអ្នកចម្រៀងដែល មានទេពកោសល្យ។

អត្ថប្រយោជន៍របស់ Pleng ​គឺ​មិនគិតលុយសម្រាប់គ្រប់ៗគ្នាអាច​ស្តាប់​ចម្រៀង​ជាតិ និងអន្តរជាតិជាង ១ លាន បទ និង​ទទួលបានពិន្ទុ Pleng Points ដើម្បីដូរយករង្វាន់ជាច្រើនដូចជា៖ អាវយឺត Hoodie កាតាប កាស Bluetooth Power Bank និងរង្វាន់ផ្សេងៗទៀតដូចជា សេវាកម្ម Pleng Pro និងអុិនធឺណិតជាដើម។ Pleng ផ្តល់​កម្រៃដល់សិល្បករ ស្តាប់កាន់តែច្រើនសិល្បករ បានប្រាក់កម្រៃកាន់តែច្រើន។

កម្មវិធីយ៉ាងឱឡារឹក និងប្រកប​ដោយសេចក្តីសោមន្សរីករាយ​ដោយ​មាន​ការ​ចូលរួម​ពីអ្នក​សារព័ត៌មាន អ្នក​បង្កើត​មាតិកាអនឡាញ Content Creator តារាកិត្តិយសតារាចម្រៀង​ល្បីឈ្មោះដូចជា៖ លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស លោក Suly Pheng កញ្ញា Reth Sarita អ្នកនាង សារាយ សក្ខណា រួមទាំងតារាជើងចាស់ ថ្មី ជាច្រើនរូបថែមទៀតផង៕

ទស្សនា​វីដេអូ៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម