ព្រឹត្តិការណ៍កម្រ! ព្រះច័ន្ទពេញវង្សពណ៌ផ្កាឈូក នឹងបង្ហាញខ្លួនឱ្យមនុស្សលោកបានឃើញនៅយប់នេះ!
- 2022-06-14 03:18:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍កម្រ! ព្រះច័ន្ទពេញវង្សពណ៌ផ្កាឈូក នឹងបង្ហាញខ្លួនឱ្យមនុស្សលោកបានឃើញនៅយប់នេះ!
ចន្លោះមិនឃើញ
Strawberry Supermoon គឺជាព្រះច័ន្ទដែលពេញវង្សមានពណ៌ផ្កាឈូក។ ព្រឹត្តិការណ៍តារាសាស្រ្តនេះកើតឡើងនៅពេលដែលព្រះច័ន្ទស្ថិតនៅចម្ងាយជិតបំផុតទៅនឹងផែនដី ក្នុងខែមិថុនា។
ឈ្មោះ Strawberry Supermoon ត្រូវបានគេផ្តល់ឱ្យដោយសារតែព្រះច័ន្ទ មានពណ៌ផ្កាឈូក និងសំេដៅដល់សហរដ្ឋអាមេរិក និងភាគខាងកើតប្រទេសកាណាដា ដែលជារដូវប្រមូលផលផ្លែស្ត្របឺរីផងដែរ។ មនុស្សនៅលើផែនដី នឹងអាចមើលឃើញព្រះច័ន្ទពេញវង្សនៅយប់ថ្ងៃអង្គារ ទី ១៤ ខែមិថុនា ឆ្នាំ២០២២នេះ។
អង្គការ NASA និយាយថា ព្រះច័ន្ទពេញវង្សដ៏អស្ចារ្យនេះមានទំហំធំជាងធម្មតា ១៧ភាគរយ និង ភ្លឺច្បាស់ ៣០ភាគរយ។ ព្រឹត្តិការណ៍តារាសាស្រ្តព្រះច័ន្ទពេញវង្ស ឫ Supermoonនេះ គឺកម្រកើតមានណាស់ ដែលវាកើតឡើង ៣ទៅ៤ដងប៉ុណ្ណោះក្នុងមួយឆ្នាំ៕