កម្មវិធីប្រកួតក្រឡុកស្រាប្រចាំប្រទេសកម្ពុជា រៀបចំដោយ Seekers រកឃើញម្ចាស់ជ័យលាភីហើយ!

  • 2022-06-14 04:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឆ្លងកាត់ការប្រឡងអស់ជាច្រើនសប្តាហ៍ កម្មវិធីក្រឡុកស្រាជ្រើសរើសជើងខ្លាំងប្រចាំប្រទេសឆ្នាំ២០២២ ដែលរៀបចំដោយ Seekers បានរកឃើញម្ចាស់ជ័យលាភីហើយ។ លោក Romain Cam គឺជាម្ចាស់ជ័យលាភីលេខ១ ជាជើងខ្លាំងនៅក្នុងកម្មវិធីក្រឡុកស្រាប្រចាំប្រទេសកម្ពុជា។

លោក Romain Cam ចាប់ផ្តើមធ្វើការបារ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពី១០ឆ្នាំមុន ដោយកាលពេលនោះលោកចាប់អារម្មណ៍ខ្លាំងទៅលើប្រភេទ craft beer និងនៅពេលនេះក៏លោកនៅតែជាអ្នកចូលចិត្តស្រាបៀរប្រភេទនេះដូចដើម។ ៣ឆ្នាំក្រោយលោក លោក Romian បានផ្លាស់ទៅនៅប្រទេសអូស្រ្តាលី ជាទីដែលលោកបានចាប់ផ្តើមលើវិស័យស្រាក្រឡុក។ ធ្វើការនៅហាងស្រាក្រឡុកជាច្រើនកន្លែងខុសគ្នាៗ លោកបានរៀនសូត្រពីគ្រឹះនៃការធ្វើស្រាឡុក រួមទាំងរូបមន្តបែបបុរាណ និងបច្ចេកទេសដែលបង្កើតចេញនូវរសជាតិស្រាដែលសមតុល្យមួយ។

បន្ទាប់ពីមានជំនាញផ្នែកស្រាក្រឡុកនេះ លោក Romian Cam បានសម្រេចចិត្តធ្វើដំណើរមកប្រទេសកម្ពុជា។ លោកបានចាប់ផ្តើមបើកអាជីវកម្មដំបូងនៅក្នុងខេត្តកំពត នៅឆ្នេរសប្បាយ ជាមួយមិត្តភក្តិមួយចំនួន។ បទពិសោធន៍នេះ បានបង្រៀនឱ្យលោកកាន់តែយល់ច្បាស់អំពីការបង្កើតបារ ភាពច្នៃប្រឌិត ការគ្រប់គ្រង និងបង្រៀនបុគ្គលិក។ លោកមានគម្រោងបើកបារមួយនៅទីក្រុងភ្នំពេញផងដែរ នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ចំពោះមូលហេតុដែលនាំឱ្យលោក Romian Cam ចូលរួមក្នុងការប្រកួតប្រជែងជ្រើសរើសអ្នកក្រឡុកស្រាជើងខ្លាំងប្រចាំប្រទេសកម្ពុជា រៀបចំដោយ Seekers គឺដោយសារតែលោកចង់បង្ហាញនូវការគាំទ្រដល់វិស័យក្រឡុកស្រាក្នុងប្រទេសកម្ពុជា និងបង្ហាញអំពីចំណង់ចំណូលចិត្តនិងភាពច្នៃប្រឌិតក្នុងការលាយបញ្ចូលគ្រឿងផ្សំផ្សេងៗ បង្កើតបាននូវស្រាក្រឡុកមួយកែវដែលមានរសជាតិពេញលេញ។ នេះជាលើកដំបូងហើយ ដែលលោកចូលរួមក្នុងកម្មវិធីប្រកួតក្រឡុកស្រា ហើយទទួលបានជ័យលាភីលេខ១ តែម្តងដោយលោកមានភាពរំភើបជាខ្លាំងដែលបានឈ្នះនៅក្នុងកម្មវិធីមួយនេះ៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី