សុខ​ ធី​ សុំ​កម្លាំង​ចិត្ត​ពី​អ្នក​គាំទ្រ​ជា​ពិសេស​ថ្ងៃ​ប្រកួត​ទី​២០​ មិថុនា​ ២០២២

  • 2022-06-15 02:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ បាន​ធ្វើ​វីដេអូ​ផ្ញើ​ជូន​អ្នក​គាំទ្រ​កម្ពុជា​ថា​រូប​គេ​កំពុង​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ថ្ងៃ​ទី២០​ ខែ​មិថុនា​ ឆ្នាំ​២០២២​ សូម​ជួយ​លើក​ទឹកចិត្ត​សម្រាប់​ការ​ប្រកួត​មួយ​នេះ។​

កីឡាករ សុខ ធី

នេះ​បើ​តាម​ការ​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ សុខ​ ធី​ បាន​បញ្ជាក់​ថា​ការ​ហ្វឹកហាត់​តៀម​ខ្លួន​គឺ​ឈាន​ដល់​សប្ដាហ៍​ចុង​ក្រោយ​ហើយ។​ រូប​គេ​ក៏​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​នៅ​ថ្ងៃ​ទី២០​ ខាង​មុខ​នេះ​ ដូច្នេះ​សុំ​ការ​គាំទ្រ​លើក​ទឹកចិត្ត​ដល់​រូប​គេ​ផង​ដែរ។​

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ ធី​ នឹង​ប្រកួត​ក្នុង​កម្មវិធី​ U Muay ​របស់​ថៃ​ដែល​ជា​កម្មវិធី​ធំ​មួយ​ប្រចាំ​ប្រទេស​។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០​ ខែ​មិថុនា​ ឆ្នាំ​២០២២​ ដោយ​ប៉ះ​កីឡាករ​ម្ចាស់​ផ្ទះ​ ផេតហ្វូកាស់៕​

សុខ ធី ថតរូបជុំគ្នា

អត្ថបទ៖ នួន ស៊ីណា​