ស្រួលចិត្តហើយអ្នកប្រើ iPhone អាចស្គេនមុខដោះសោរពេលផ្ដេកអេក្រង់លើ iOS 16 តែមានរឿងសោកស្ដាយមួយ

  • 2022-06-16 01:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 16 ដែលទើបប្រកាសចេញក្ដៅៗផ្ដល់ឱ្យមុខងារថ្មីមួយ អាចស្គេនមុខដោះសោរ iPhone ពេលទូរសព្ទផ្ដេកអេក្រង់ ខណៈតាំងពីដើមមកអាចស្គេនមុខដោះសោរពេលទូរសព្ទបញ្ឈរតែប៉ុណ្ណោះ។

ប៉ុន្ដែមានរឿងគួរឱ្យសោកស្ដាយមួយ ត្បិតមុខងារស្គេនមុនផ្ដេកអេក្រង់ ដំណើរការតែលើម៉ូឌែល iPhone 13 ប៉ុណ្ណោះ ហើយបើអ្នកពាក់ម៉ាសក៏មិនអាចស្គេនស្គាល់ដែរ បើទោះបីមុខងារស្គេនដោយពាក់ម៉ាស ទើបដាក់ឱ្យប្រើលើ iOS 15.4 ក៏ដោយ។

តាមពិតទៅ មុខងារនេះអ្នកខ្លះអាចថាមិនចាំបាច់ ប៉ុន្ដែក្នុងកាលៈទេសៈខ្លះអ្នកពិតជាត្រូវការវាដូចជា៖

  • ពេលមើលវីដេអូដាក់អេក្រង់ផ្ដេក ច្រលំចុចប៊ូតុងចាក់សោ នោះពេលចង់ដោះសោរបើកវិញ នឹងពិបាកបង្វិលពេក្រង់បើគ្មានមុខងារថ្មីនេះ
  • ពេលលេងហ្គេម ហើយត្រូវការ log in ចូលទៅគណនី
  • ពេលកំពុងកាន់ទូរសព្ទផ្ដេកអេក្រង់ស្រាប់៕

អត្ថបទ៖ កុសល